Emma Watson មាន​ទំនាក់ទំនង​​ស្នេហា​ជាមួយ Glee's Chord Overstreet?

  • 2018-03-10 02:13:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​០៨ ខែ​មិនា ឆ្នាំ​២០១៨​នេះ តារា​សម្ដែង Emma Watson ត្រូវ​បាន​ប្រទះ​ឃើញ​ដើរ​កាន់​ដៃ​គ្នា​ជាមួយ​​នឹង​តារា​សម្ដែង Glee's Chord Overstreet ជា​សាធារណៈ​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​គ្នា។

តាម​រូបភាព​ដែល​ថត​បាន បង្ហាញ​ឲ្យ​ឃើញ​ថា តារា​ទាំង​២​រូប​នេះ​បាន​ញញឹម​រក​គ្នា។ Emma Watsonសម្លឹងGlee's Chord Overstreet ដោយ​​មិន​ដាក់​ភ្នែកទាល់តែសោះ។

កាល​ពី​ខែ​មុន ប្រភព​ជិត​ស្និទ្ធ​របស់​តារា​ទាំង​២​រូប​នេះ​ធ្លាប់​បាន​បដិសេធ​ម្ដង​រួច​មក​ហើយ​ថា ពួក​គេ​ទាំង​២​គ្មាន​ទំនាក់ទំនង​អ្វី​លើស​ពី​​មិត្ត​ធម្មតា​នោះ​ទេ នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​ប្រទះ​ឃើញ​ដើរ​​ជាមួយ​គ្នា​ក្នុង​រដ្ឋ  Los Angeles។

បើ​តាម​ប្រភព​​មួយ​បាន​ប្រាប់​កាសែត New York Post ថា៖ "វា​ដូច​ឆ្កួត​បន្តិច ប៉ុន្តែ​​ប្រាកដ​ណាស់ ពួក​គេ​បាន​សម្លឹង​ឃើញ​គ្នា​មែន ទោះ​បី​ជា Emma ចង់​រក្សា​រឿង​នេះ​​ដោយ​ស្ងាត់​ៗ និង​ជា​លក្ខណៈ​ឯកជន​ក៏​ដោយ"។

ប៉ុន្តែ​បើ​តាម​ប្រភព​មួយ​ផ្សេង​ទៀត​និយាយ​ថា៖ "ពួក​គេ​ស្ថិត​នៅ​ដំណាក់​កាល​ធម្មតា​នៅ​ឡើយ​ទេ ពួក​គេ​រួសរាយ​ដាក់​គ្នា ប៉ុន្តែ​មិន​ទាន់​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​នោះ​ទេ"។

គួរ​រម្លឹក​ដែរ​ថា កាល​ពី​ឆ្នាំ​មុន តារា​សម្ដែងEmma Watson​ បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​នឹង​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​បច្ចេកវិទ្យា Silicon Valley លោក William 'Mack' Knight​ក្រោយ​បាន​មើល​ចិត្ត​ថ្លើម​គ្នា​អស់​រយៈពេល​ជិត​២​ឆ្នាំ​មក​នោះ។ ហើយ​តារា​ស្រី​រូប​នេះ​ក៏​ធ្លាប់​បាន​និយាយ​ដែរ​ថា​នាង​មិន​ចង់​បាន​ជីវិត​ស្នេហា​ដូច​​ភ្លើង​ភ្លឹបភ្លែត​នោះ​ទេ៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា