សម្រង់សម្ដី ១៣ ឃ្លា របស់រូបវិទូ Stephen Hawking អានរួចអាចប្ដូរការគិត
- 2018-03-15 02:26:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រង់សម្ដី ១៣ ឃ្លា របស់រូបវិទូ Stephen Hawking អានរួចអាចប្ដូរការគិត
ចន្លោះមិនឃើញ
អ្នកប្រាជ្ញរូបវិទ្យា Stephen Hawking បានលាចាកលោកនៅថ្ងៃពុធម្សិលមិញនេះ នៅវ័យ ៧៦ ឆ្នាំ។ រូបវិទូរូបនេះកើតមានជំងឺម្យ៉ាងឈ្មោះ Amyotrophic Lateral Sclerosis (ALS) នៅអាយុ ២១ ឆ្នាំ។ លោកគឺជាមនុស្សម្នាក់គត់ដែលអាចទ្រាំទ្រនឹងជំងឺនេះបានយូរឆ្នាំជាងគេ។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ លោក Stephen បានចែករំលែកនូវគំនិតគួរឲ្យចាប់អារម្មណ៍ជាច្រើន ដែលបានជះឥទ្ធិពលដល់ការយល់ឃើញរបស់អ្នកដទៃ។
ខាងក្រោមនេះជាសម្រង់សម្ដីដ៏មានឥទ្ធិពលចំនួន ១៣ ឃ្លារបស់លោក Stephen Hawking ៖
១. “ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ដែលបច្ចុប្បន្ននេះ យើងមិនអើពើនឹងរឿងរ៉ាវដូចជារូបវិទ្យា, លំហអាកាស, ចក្រវាល, ទស្សនវិជ្ជាពីការកកើតនៃមនុស្ស, គោលបំណងរបស់ពួកយើង និង គោលដៅចុងក្រោយរបស់ពួកយើង។ ពិភពលោកខាងក្រៅមានរឿងប្លែកៗជាច្រើនទៀត។ ឲ្យចេះចង់ដឹងខ្លះទៅ!។”
២. “គោលបំណងរបស់ខ្ញុំគឺសាមញ្ញ។ គឺចង់ស្វែងយល់ពីចក្រវាលទាំងមូលឲ្យបានច្បាស់ ហេតុអ្វីបានជាវាបែបនេះ និង ហេតុអ្វីមានជាមនុស្សកកើតឡើង។”
៣. “មួយ ត្រូវងើយមើលមេឃ មិនត្រូវអោនក្បាលចុះក្រោមនោះទេ។ ពីរ មិនត្រូវបោះបង់ការងារចោល។ ការងារផ្ដល់ឲ្យអ្នកនូវអត្ថន័យជីវិត និងគោលបំណង ហើយជីវិតទទេស្អាតបើគ្មានការងារ។ បី ប្រសិនបើអ្នកមានសំណាងជួបស្នេហ៍ ត្រូវចងចាំវា និងមិនត្រូវបោះបង់វាចោលនោះទេ។”
៤. “ច្បាប់មូលដ្ឋាននៃចក្រវាល គឺមិនមានអ្វីល្អឥតខ្ចោះនោះទេ។ ល្អឥតខ្ចោះមិនមាននោះទេ...ប្រសិនបើមិនមានភាព មិនល្អឥតខ្ចោះ នោះក៏មិនមានវត្តមានខ្ញុំ និងអ្នកដែរ។”
៥. “មនុស្សដែលមានអំនួតនឹងប្រាជ្ញារបស់ខ្លួន ជាជនបរាជ័យ។”
៦. “ក្ដីសង្ឃឹមរបស់ខ្ញុំបានធ្លាក់ចុះដល់សូន្យនៅវ័យ ២១ ឆ្នាំ។ អ្វីគ្រប់យ៉ាងដែលកើតមានចាប់តាំងពីពេលនោះគឺជាអំណោយ។”
៧. “មនុស្សស្ងប់ស្ងាត់ មានគំនិតច្រើនបំផុត។”
៨. “យើងគ្រាន់តែពូជស្វាដែលរីកលូតលាស់លឿន នៅលើភពមួយ។ ប៉ុន្តែយើងអាចស្វែងយល់ពីចក្រវាល។ វាជារឿងដែលធ្វើឲ្យពួកយើងមានលក្ខណៈពិសេស។”
៩. “ជីវិតច្បាស់ជាមានពោរពេញដោយក្ដីទុក្ខ ប្រសិនបើគ្មានភាពសប្បាយរីករាយទេនោះ។”
១០. “ជាច្រើនលានឆ្នាំ មនុស្សលោក រស់នៅដូចជាសត្វ។ ប៉ុន្តែមានរឿងបានកើតឡើង ដែលបញ្ចេញថាមពលនៃការគិតរបស់មនុស្ស។ យើងបានរៀននិយាយ និងរៀនស្ដាប់។ ការនិយាយស្ដី ធ្វើឲ្យមានទំនាក់ទំនងនៃគំនិត អាចឲ្យមនុស្សធ្វើការជាមួយគ្នាដើម្បីបង្កើតអ្វីដែលមិនអាចទៅរួច។ សមិទ្ធផលទាំងឡាយរបស់មនុស្សជាតិគឺបានមកដោយសារការជជែកគ្នា ហើយភាពបរាជ័យទាំងឡាយដោយសារការមិនជជែកគ្នា។ វាមិនគួរបែបនេះទេ។ ក្ដីសង្ឃឹមដ៏ធំធេងរបស់ពួកយើង អាចក្លាយជាការពិតនៅថ្ងៃអនាគត។ ជាមួយបច្ចេកវិទ្យាដែលយើងអាចប្រើប្រាស់បានតាមចិត្ត ភាពអាចទៅរួចគឺគ្មានព្រំដែននោះទេ។ អ្វីដែលយើងត្រូវធ្វើ គឺត្រូវប្រាកដថាយើងចេះជជែកគ្នា។”
១១. “ភាពវ័យឆ្លាត គឺសមត្ថភាពដែលអាចសម្របខ្លួនការផ្លាស់ប្ដូរ។”
១២. “ជនរងគ្រោះអាចមានសិទ្ធបញ្ចប់ជីវិតខ្លួន ប្រសិនបើជាបំណងរបស់គេ។ ប៉ុន្តែខ្ញុំគិតថា វាអាចជាកំហុសដ៏ធំមួយ។ ទោះបីជាជីវិតអ្នកប្រហែលជាមិនល្អក្ដី នៅតែមានរឿងខ្លះដែលអ្នកអាចធ្វើបាន និងទទួលបានជោគជ័យពីវា។ ដរាបណានៅមានជីវិត ក្ដីសង្ឃឹមនៅតែមាន។”
១៣. “ខ្ញុំជឿថា ការបកស្រាយដ៏សាមញ្ញគឺ ព្រះមិនមានពិតនោះទេ។ មិនមាននរណាម្នាក់ដែលបានបង្កើតចក្រវាល និងមិនមាននរណាកំណត់ជោគវាសនារបស់យើងនោះទេ។ វានាំឲ្យខ្ញុំយល់ដឹងថា ប្រហែលជាមិនមានឋានសួគ៌ ហើយក៏មិនមានជីវិតក្រោយពេលស្លាប់ទៅដែរ។ យើងមិនមានជីវិតមួយនេះដើម្បីដឹងគុណចំពោះនឹងចក្រវាល ហើយចំពោះចំណុចនេះគឺខ្ញុំពិតជាដឹងគុណចក្រវាលណាស់។”