ពេលស្លាប់ទៅ រូបវិទូ Stephen Hawking ចង់ឲ្យគេឆ្លាក់សមីការនេះលើផ្នូរ នេះអត្ថន័យវា
- 2018-03-16 03:21:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលស្លាប់ទៅ រូបវិទូ Stephen Hawking ចង់ឲ្យគេឆ្លាក់សមីការនេះលើផ្នូរ នេះអត្ថន័យវា
ចន្លោះមិនឃើញ
កាលពីឆ្នាំ ២០០២ លោក Stephen Hawking បានប្រកាសអំពីក្ដីប្រាថ្នារបស់ខ្លួន ដោយចង់ឲ្យគេឆ្លាក់សមីការដ៏ល្បីមួយរបស់លោក នៅលើថ្មដាក់នៅក្បាលផ្នូរ។
សមីការដែលលោកនិយាយគឺជាសមីការស្ដីអំពី Black Hole ជាសមិទ្ធផលដ៏ធំមួយរបស់រូបវិទូនេះ ដែលបង្កើតឡើងជាមួយនឹងមិត្តរួមការងារឈ្មោះ Jacob Bekenstein។ សមីការនេះមានភ្ជាប់នូវចំនួនសំខាន់ៗជាច្រើន ដូចជា Entrophy (អាចឲ្យនិយមន័យថាជាបរិមាណនៃព័ត៌មានដែលអ្នកអាចយកទៅដាក់លើ Object មួយបាន) ដែលតាងដោយអក្សរ S និង លក្ខណៈសម្បត្តិនៃ Black Hole តាងដោយអក្សរ A ជាដើម។
អក្សរផ្សេងទៀតជាចំនួនថេរនៃចក្រវាល ដោយ k ជាចំនួនថេរនៃ Boltzmann (ជាចំនួនថេរដែលទាក់ទងនឹងថាមពលគីមីនៃភាគល្អិតនៅក្នុងឧស្ម័ន), c ជាល្បឿននៃពន្លឺ, អក្សរ h មានឆ្នូតមួយជាចំនួននៃ Planck (ជាចំនួនថាមពល Photon ដែលមានផ្ទុកនូវរលកអេឡិចត្រូម៉ាញេទិច) និង G ជាចំនួននៃទំនាញសកល។
Entrophy នៃ Black Hole គឺសមាមាត្រទៅនឹងផ្ទៃរបស់វា មិនមែនមាឌរបស់វានោះទេ។ ផ្ទៃរបស់ Black Hole គឺជាតំបន់ដែលមានកម្លាំងទំនាញខ្លាំងធ្វើឲ្យរូបធាតុគ្រប់យ៉ាងមិនអាចគេចចេញបាន សូម្បីតែពន្លឺ។
មានរឿងគួរឲ្យចាប់អារម្មណ៍ដែលជំរុញឲ្យរូបវិទូ Stephen Hawking មានបំណងប្រាថ្នាបែបនេះ។ អ្នកលើកឡើងដំបូងអំពី Entrophy គឺរូបវិទូសញ្ជាតិអូទ្រីសលោក Ludwig Boltzmann ហើយនៅលើថ្មក្បាលផ្នូររបស់លោកមានឆ្លាក់អំពីរូបមន្ត Entrophy នេះ។ ហេតុនេះវាសមហេតុផល ដែលលោក Stephen គួរធ្វើបែបនេះដែរ៕
ចុចអាន៖
សម្រង់សម្ដី ១៣ ឃ្លា របស់រូបវិទូ Stephen Hawking អានរួចអាចប្ដូរការគិត
រូបវិទូ Stephen Hawking ធ្លាប់លើកពីរឿង ៥ យ៉ាងអាចឲ្យមនុស្សផុតពូជ