ភ្ញាក់ផ្អើលបើបានដឹង ពីទម្ងន់របស់ពពក
- 2018-03-17 07:56:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើលបើបានដឹង ពីទម្ងន់របស់ពពក
ចន្លោះមិនឃើញ
ដោយសារតែពពកអាចរសាត់អណ្ដែតលើផ្ទៃអាកាសបាន ហេតុនេះមានមនុស្សភាគច្រើនបានសន្និដ្ឋានថាពពកមិនមានទម្ងន់នោះទេ។ ប៉ុន្តែការពិតមិនមែនបែបនេះទេ។
ផ្អែកតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រទម្ងន់ជាមធ្យមរបស់ពពកដុំធំៗគឺប្រមាណ ៥០០ ០០០ គីឡូក្រាមឯណោះ។ នេះមានន័យថាស្ទើរគ្រប់ពេល មានទឹកទម្ងន់ប្រមាណ ៥០០ ០០០ គីឡូក្រាម អណ្ដែតពីលើអ្នករាល់គ្នា។
មានទម្ងន់ធ្ងន់បែបនេះ ហេតុអ្វីបានវាជាអាចអណ្ដែតបាន? ហេតុផលគឺថា ទម្ងន់នេះត្រូវបានបែងចែកជាដំណក់ទឹករាប់លានដំណក់នៅលើផ្ទៃអាកាសដ៏ធំមួយ។ ដំណក់ទឹកមួយចំនួនមានមាឌតូចបំផុត ដែលអាចត្រូវការដំណក់ទឹកបែបនេះរាប់លាន់ដំណក់ ដើម្បីបង្កើតបានជាទឹកភ្លៀងមួយដំណក់។
ចំពោះទម្ងន់ជាមធ្យម ៥០០ ០០០ គីឡូក្រាមនេះដែរ គឺបានមកពីការគិតបញ្ចូលគ្នារវាងទំហំរបស់ពពកដែលមានទំហំជាមធ្យមប្រមាណ ១ គីឡូម៉ែត្រ ហើយវាមានរាងជាដុំ Cube បួនជ្រុង ដូចនេះមានកម្ពស់ស្មើនឹងទំហំដែរ។ នៅលើពពកក្នុងមួយម៉ែត្រគូបមានផ្ទុកដោយដំណក់ទឹកទម្ងន់ប្រមាណ ០,៥ ក្រាម៕