រឿងរ៉ាវគួរដឹងមុនការប្រណាំង F1 បើករដូវកាលចុងសប្ដាហ៍នេះ
- 2018-03-22 08:48:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវគួរដឹងមុនការប្រណាំង F1 បើករដូវកាលចុងសប្ដាហ៍នេះ
ចន្លោះមិនឃើញ
ការប្រណាំងរថយន្ត Formula 1 ឬហៅកាត់ F1 កម្មវិធី World Championship នឹងបើករដូវកាលរបស់ខ្លួនសម្រាប់ឆ្នាំ២០១៨នៅថ្ងៃអាទិត្យទី២៥ ខែមិនា នេះហើយ។ ទីលានដំបូងដែលត្រូវធ្វើការប្រកួតប្រជែងគឺស្ថិតក្នុងទ្វីបអូស្យានី ប្រទេសអូស្ត្រាលី។
មុនការប្រណាំងចូលមកដល់ Sabay សូមប្រាប់ពីចំណុចគួរឲ្យចាប់អារម្មណ៍មួយចំនួននៅរដូវកាលនេះ៖
១. ការចាប់ផ្ដើមនឹងបញ្ចប់
ការប្រណាំង F1 នឹងប្រើពេល ៨ខែ ពីខែមិនា ឆ្នាំ២០១៨ ដល់ខែវិច្ឆិកាដូចការប្រកួតរៀងរាល់ឆ្នាំ។
២. ទីលានប្រណាំង
ខុសពីឆ្នាំមុនដែលមានត្រឹម២០ទីលាន នៅឆ្នាំ២០១៨នេះបានកើនឡើង១ទីលានទៀតគឺនៅអាល្លឺម៉ង់។ ទីលានទាំង២១មាន, អូស្ត្រាលី, ចិន, បារ៉ែន, រុស្ស៊ី, អេស្ប៉ាញ, អាល្លឺម៉ង់, កាណាដា, អាហ្សេបៃហ្សង់, ម៉ូណាកូ, បារាំង, អូទ្រីស, អង់គ្លេស, ហុងគ្រី, បែលហ្សិក, អ៊ីតាលី, សិង្ហបុរី, ជប៉ុន, អាមេរិក, ម៉ិកស៊ីកូ, ប្រេស៊ីល និងអារ៉ាប់រួម។
៣. ក្រុមប្រណាំង
ឆ្នាំនេះមិនមានសមាសភាពក្រុមប្រណាំងប្រែប្រួលទេគឺមានទាំងអស់១០ក្រុមដូចជា៖ Scuderia Ferrari (រងជើងឯក), Sahara Force India F1 Team, Haas F1 Team, McLaren Honda Formula 1 Team, Mercedes AMG Petronas Motorsport (ជើងឯកចាស់), Red Bull Racing, Renault Sport Formula One Team, Sauber F1 Team, Scuderia Toro Rosso និង Williams Martini Racing។
៤. ការផ្ដល់ពិន្ទុ
ការប្រណាំង F1 គឺមានការផ្ដល់ពិន្ទុដល់អ្នកដល់ទីមុនគេ លេខ១ ចំនួន២៥ពិន្ទុ, លេខ២ ចំនួន១៨ពិន្ទុ, លេខ៣ ចំនួន១៥ពិន្ទុ, លេខ៤ ចំនួន១២ពិន្ទុ, លេខ៥ ចំនួន១០ពិន្ទុ, លេខ៦ ចំនួន៧ពិន្ទុ, លេខ៧ ចំនួន៦ពិន្ទុ, លេខ៨ ចំនួន៤ពិន្ទុ, លេខ៩ ចំនួន២ពិន្ទុ និងលេខ១០ ចំនួន១ពិន្ទុ។
៥. លទ្ធផលកាលពីរដូវកាលចាស់
F1 World Championship ឆ្នាំ២០១៧គឺជើងឯកបានទៅលើ Lewis Hamilton មកពីក្រុមប្រណាំង Mercedes, លេខ២បានទៅ Sebastian Vettel មកពី Ferrari ស្របពេលលេខ៣ បានលើ Valtteri Bottas មកពី Mercedes។
៦. ការបំពាក់ Halo លើកដំបូង
រថយន្ត Formula One សម្រាប់រដូវកាល២០១៨នេះត្រូវបានគេបំពាក់ដែក Halo លើកដំបូងដើម្បីការពារសុវត្ថិភាពអ្នកបើកបរពីការប៉ះទង្គិច និងក្រឡាប់៕