គ្រាន់​តែព្រឹត្តិការណ៍ប្រគំតន្ត្រីរបស់ Jay Chou និង​ Andy Lau ហុងកុងឡើងកក្រើក

  • 2018-03-27 02:11:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ប្រគំតន្ត្រី​ធំ​មិន​ធ្លាប់​មាន​ពី​មុន​របស់​កំពូល​តារា​ប្រុស​ ២​រូប​ គឺ​ Jay Chou និង​ Andy Lau បាន​ធ្វើ​ឲ្យ​កក្រើក​ពេញ​ទីក្រុង​ហុង​កុង​កាល​ពី​ថ្ងៃ​ម្សិលមិញ។

កាល​ពី​ថ្ងៃអាទិត្យ​ទី​ ២៥ ខែមីនា កន្លងទៅ តារា​ចម្រៀង​តៃវ៉ាន់​ Jay Chou បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ចូលរួម​ទាំង​អស់​ដែល​ជា​អ្នក​គាំទ្រ​ នូវ​ឱកាស​ដ៏​អស្ចារ្យ​មួយ​នៅ​ពេល​ លោក​អញ្ជើញ​តារា​​ហុងកុង​រហស្សនាម​ "Heavenly King” Andy Lau មក​សម្ដែង​លើ​ឆាក​រួម​គ្នា​ជា​លើក​ដំបូង អំឡុង​ពេល​ព្រឹត្តិការណ៍ប្រគំតន្ត្រីនៅ​ហុងកុង។

កំពូល​តារា​ប្រុស​ទាំង​ ២​ បាន​បក​ស្រាយ​បទ​ចម្រៀង​ល្បី​កាល​ពី​ឆ្នាំ​ ១៩៩៤ របស់​ Andy មាន​ចំណងជើង​ថា​ "Forget Love Water” ព្រម​ជាមួយ​សំឡេង​ហ៊ោ​កញ្ជ្រៀវ​ពី​អ្នក​ចូលរួម​ជា​ច្រើន។ ចាត់​ទុក​ថា​នេះ​ ជា​ពេល​វេលា​ពិសេស​ ដ៏​កម្រ​មួយ​មិន​ធ្លាប់​មាន​ពីមុន​ដែល​គ្រប់គ្នា​ មាន​ការ​ភ្ញាក់ផ្អើល​ និង​រំភើប​ចិត្ត​ឥត​ឧបមា ហយើយ​អ្នក​គ្រប់​គ្នា​ក៏​សង្ឃឹម​ថា​នឹង​មាន​ ឱកាសល្អ​បែបនេះនៅពេល​ក្រោយទៀតដែរ៕

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ យី សុធារី