Jesus តែត១គ្រាប់ជួយប្រេស៊ីលបញ្ចប់សុបិនអាក្រក់ជាមួយអាល្លឺម៉ង់
- 2018-03-28 00:45:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jesus តែត១គ្រាប់ជួយប្រេស៊ីលបញ្ចប់សុបិនអាក្រក់ជាមួយអាល្លឺម៉ង់
ចន្លោះមិនឃើញ
ប្រេស៊ីលទីបំផុតបានសងសឹកអាល្លឺម៉ង់បានសម្រេចក្រោយយកឈ្នះក្នុងលទ្ធផល១ទល់០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ។
បាល់តែ១គ្រាប់គត់របស់ក្រុមមកពីអាមេរិកឡាទីនធ្វើបានដោយ ខ្សែប្រយុទ្ធឆ្នើម Gabriel Jesus នៅនាទី៣៧។ ជើងខ្លាំងទាំងពីរទើបប៉ះគ្នាលើកនេះប៉ុណ្ណោះចាប់តាំងពីប្រេស៊ីល បានចាញ់អាល្លឺម៉ង់ ៧-១ នៅទឹកដីខ្លួនឯងនៅ World Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឆ្នាំ២០១៤។
ការចាញ់ប្រេស៊ីលធ្វើឲ្យក្រុមលោក Joachim Low ស្គាល់បរាជ័យលើកដំបូងចាប់តាំងពីចាញ់បារាំង២-០ កាលពី Euro ឆ្នាំ២០១៦ ដោយកន្លងមកពួកគេឈ្នះ១៦ និងស្មើ៦ដង៕