Messi បាន​ត្រឹម​អង្គុយ​មើល​អេស្ប៉ាញ​ត្របាក់​អាហ្សង់ទីន​

  • 2018-03-28 01:34:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ក្រោម​ថ្វី​ដៃ​អេស្ប៉ាញ​ក្នុង​លទ្ធផល​ ៦​ទល់​នឹង​១។

ការ​ប្រកួត​នៅ​កីឡដ្ឋាន​របស់​ Atletico Madrid អេស្ប៉ាញ​មាន​ឱកាស​នាំ​មុខ​​មុន​ដោយ​ Diego Costa នាទី​១២​ មុន​ពេល​ដែល​ Isco ធ្វើ​បាន​ Hat Trick នៅ​នាទី​២៧​, ៥២ និង​៧៤ ខណៈ Alcántara និង​ Iago Aspas សម្រេច​ទី​បាន​ម្នាក់​១​គ្រាប់​ដែរ​នៅ​នាទី​៥៥ និង​៧២។​

ដោយ​ឡែក​អាហ្សង់ទីន​សង​បាន​មួយ​គ្រាប់​ដោយ​ខ្សែ​ការពារ​ Otamendi នាទី​៣៩​។ ការ​ប្រកួត​កាល​ពី​យប់​មិញ​កម្លាំង​សំខាន់​ៗ​របស់​ក្រុម​លោក​ Jorge Sampaoli មិន​បាន​បង្ហាញ​ខ្លួន​នោះ​ទេ​ដូចជា Lionel Messi,​ Sergio Aguero និង​ Angel Di Maria ជា​ដើម​។

អេស្ប៉ាញ​ដែល​ជា​ជើង​ឯក​ World Cup ឆ្នាំ​២០១០​ មិន​ទាន់​ចាញ់​ឡើយ​នៅ​១៨​ប្រកួត​ជាប់​គ្នា​ចាប់​តាំង​ពី​លោក​ Julen Lopetegui ធ្វើ​ជា​គ្រូ​បង្វឹក៕

អត្ថបទ៖ វិរ័ត្ន

អត្ថបទថ្មី