Lauren សមាជិកក្រុម Fifth Harmony សារភាពថាខ្លួនមានវិបត្តិផ្លូវចិត្តខ្លាំងមុនរំសាយក្រុម
- 2018-03-28 07:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lauren សមាជិកក្រុម Fifth Harmony សារភាពថាខ្លួនមានវិបត្តិផ្លូវចិត្តខ្លាំងមុនរំសាយក្រុម
ចន្លោះមិនឃើញ
សមាជិកក្រុមចម្រៀង Fifth Harmony, Lauren Jauregui បានបង្ហាញឲ្យដឹងពីអ្វីដែលនាងចង់បាន បន្ទាប់ពីក្រុមចម្រៀងនេះ បានផ្អាកដំណើរការមួយរយៈ។
បន្ទាប់ពីចាកចេញពីក្រុម សកម្មភាពដំបូងរបស់នាងគឺបង្ហាញខ្លួននៅលើទស្សនាវដ្ដី Play Boy ដោយបង្ហាញរូបរាងដ៏សិចស៊ីតាមរយៈរូបថតជាច្រើនសន្លឹក ព្រមទាំងបង្ហាញពីភាពលំបាកផ្សេងៗនាងជួបប្រទះ តាំងពីពេលនាងស្ថិតនៅក្នុងក្រមចម្រៀង Fifth Harmony។
Lauren បាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដីដដែលនោះថា៖"នៅពេលដែលអ្នកផ្ដាច់ ពីអ្វីជារបស់អ្នក ហើយអ្នកខ្មាសអៀនចំពោះវា អ្នកអាចសរសេរនឹងប្រាប់ពីរឿងរ៉ាវរបស់អ្នក ប៉ុន្តែវាមិនមែនជាអ្វីដែលអ្នកចង់បង្ហាញនោះទេ។" តារាវ័យ២១បន្តទៀតថា៖ "នេះជាបញ្ហាជាធម្មតាទៅហើយ ចំពោះតារាជាច្រើនរូបក្នុងវិស័យសិល្បៈ។"
នាងបាននិយាយដូច្នេះគឺដោយសារតែ នៅក្នុងវិស័យសិល្បៈ ជាពិសេសពេលនាងនៅជាមួយក្រុម Fifth Harmony តែម្ដង នាងបានរងសម្ពាធច្រើន។ Lauren ត្រូវបានគេបង្ខំឲ្យស្លៀកពាក់គឺសម្ដែងបទចម្រៀងសិចស៊ីទាំងដែលនាងមិនចង់ធ្វើ។
គូសបញ្ជាក់ដែរថា ក្រុមចម្រៀង Fifth Harmony បានបង្កើតឡើងនៅក្នុងកម្មវិធី "The X-Factor” កាលពីឆ្នាំ ២០១២ ពេលនោះនាងទើបតែមានអាយុ១៦ឆ្នាំតែប៉ុណ្ណោះ។
Lauren បញ្ជាក់ទៀតថានាងនិងសមាជិកក្រុមទាំងអស់សុទ្ធតែមានវ័យក្មេងទាំងអស់ ប៉ុន្តែពួកគេត្រូវបង្ហាញខ្លួនជាលក្ខណៈសិចស៊ីជាហូរហែរដើម្បីឲ្យកាន់តែល្បីឈ្មោះ៕
Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW។