ចូល​មើល​អគារស្នាក់នៅថ្មី​របស់ Jennifer Lopez តម្លៃជាង ១៥​លាន​ដុល្លារ

  • 2018-03-29 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​សម្ដែង​និង​ពិធី​ការនី Jennifer Lopez ទើប​តែ​ទិញ​អាផាតមិន​ថ្មី​មួយ​នៅ​ទី​ក្រុង ញូវយ៉ក​ ជាមួយ​សង្សារ​លោក Alex Rodriguez ក្នុង​តម្លៃ​ ប្រមាណ ១៥,៣​លាន​ដុល្លារ។

បើ​តាម​សារព័ត៌មាន E!New បាន​ឲ្យ​ដឹង​ថា អាផាតមិន​ដែល​គូ​ស្នេហ៍​នេះ​បាន​ទិញ មាន​បន្ទប់​គេង​ចំនួន​៣ និង​បន្ទប់​ទឹក​ចំនួន​៤​ ដែល​មាន​អាសយដ្ឋាន​នៅ​វិថី 432 Park Avenue ស្ថិត​នៅ​អាគារ​ដ៏​ខ្ពស់​មួយ​នៅ​ទីក្រុង New York។

យោង​ទៅ​តាម​សារព័ត៌មាន StreetEasy ទីតាំង​នេះ​មាន​ទំហំ​ប្រមាណ​ ២៨០០ម៉ែត្រការ៉េ ព្រម​ទាំង​មាន​បញ្ចូល​នូវ​កន្លែង​ពិសេសៗ​នៅ​ក្បែរ​ដូច​ជា ភោជនីយដ្ឋាន​ឯកជន អាង​ហែល​ទឹក​នៅ​ខាង​ក្នុង កន្លែង​ហាត់​ប្រាណ និង ព្រម​ទាំង​កន្លែង​ទស្សនា​មហោស្រព​សម្ដែង​ផង​ដែរ។

នេះ​មិន​មែន​ជា​ទ្រព្យ​សម្បត្តិ​ដំបូង​របស់​ពួក​គេ​នោះ​ទេ Alex និង Jennifer សុទ្ធ​តែ​មាន​ផ្ទះ​រួច​ជា​ស្រេច​នៅ​ទីក្រុង Miami និង Los Angeles៕

Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ