ការ​ពិត​យ៉ាង​ណា? ម្ចាស់​បទ "នឹក​អូន​បាន​ត្រឹម​ស្រមៃ" ឲ្យ​តម្រុយ​រឿង​បន្ថែម​អាជីព​ច្រៀង​ភ្លេង​ការ!

  • 2018-03-29 03:32:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ងប់ស្ងាត់​មួយ​រយៈ​ពី​ការ​ផលិត Original Song ម្ចាស់​បទ "នឹក​អូន​បាន​ត្រឹម​ស្រមៃ" លោក អ៊ួង សូរិយា ស្រាប់​តែ​ឲ្យ​តម្រុយ​ពី​អាជីព​ថ្មី ជា​អ្នក​ចម្រៀង​ភ្លេង​ការ​វិញ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

តម្រុយ​ត្រូវ​បាន​លាត​ត្រដាង​តាម​រូបភាព​មួយ​សន្លឹក ដែល​គេ​ឃើញ​ថា អ៊ួង សូរិយា គ្រង​សំលៀកបំពាក់​ជា​អ្នក​ភ្លេង​ការ ស្ថិត​ក្នុង​កាយ​វិការ​ច្រៀង​រាំ​ជា​មួយ​តារា​កំប្លែង ប្រិមប្រិយ​យ៉ាង​រំពើន។ បន្ថែម​ជាមួយ​នោះ តារា​ចម្រៀង​រូប​នេះ បាន​បន្ថែម​សារ​ភ្ជាប់​មក​ជាមួយ​ថា "ថែម​អាជីព​មួយ​ទៀត" ធ្វើ​ឲ្យ​ប្រិយមិត្ត​អ្នក​គាំទ្រ ចាប់​ផ្ដើម​ភ្ញាក់​ផ្អើល ថា​ជា​ការ​ពិត​ឬ​យ៉ាង​ណា ដែល​តារា Original Song ងាក​ទៅ​ច្រៀង​ភ្លេង​ការ​វិញ?

បញ្ហា​នេះ សាមី​ខ្លួន បាន​បញ្ជាក់​ថា មិន​មែន​ជា​ការ​ពិតទេ លោក​មិន​បាន​ទៅ​ចាប់​អាជីព​ថ្មី ឬ​បន្ថែម​អាជីព​ថ្មី​អ្វី​នោះ​ឡើយ។ អ្វី​ដែល​ឃើញ​លើ​បណ្ដាញ​សង្គម គ្រាន់​ជា​ការ​លេង​សើច​ប៉ុណ្ណោះ។ "អត់​ទេ​បាទ... ខ្ញុំ​ទៅ​កំដរ​ការ​គេ ហើយ​បង ហុងដា គ្រាន់​តែ​ហៅ​ឡើង​លេង​ជាមួយ​ប៉ុណ្ណោះ"។

រូបថត៖ ហ្វេសប៊ុក អ៊ួង សូរិយា

យ៉ាង​នេះ​ក្ដី ម្ចាស់​បទ​ល្បី "នឹក​អូន​បាន​ត្រឹម​ស្រមៃ" ក៏​មិន​បាន​បិទ​ឱកាស​ខ្លួន​ឯង​លើ​ការងារ​នេះ​ដើរ បើ​ទោះ​ខ្លួន​មិន​ជា​មាន​ជំនាញ​លើ​ផ្នែក​នេះ​ក៏​ដោយ។ "ថ្ងៃ​ក្រោយ បើ​មាន​ឱកាស នឹង​សាក​ល្បង ប៉ុន្តែ​ខ្ញុំ​មិន​សូវ​ជំនាញ​ខាង​បុរាណ​ទេ"។

ចុះ​ប្រិយមិត្ត​ចង់​ឲ្យ សូរិយា បន្ថែម​អាជីព​នេះ​ទេ?

Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW។

អត្ថបទ៖ ទារិកា

អត្ថបទថ្មី