Sam Smith ប្រកាស​ចង់​បាន​កូន ក្រោយ​​​ចំហ​​ភ្លើង​ស្នេហ៍​ស្រលាញ់​ភេទ​​ដូច​គ្នា

  • 2018-03-31 08:33:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀងSam Smith ដែល​បាន​បើក​ចំហ​រឿង​​បេះដូង​ថា​ ខ្លួន​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​តារា​សម្ដែង​ប្រុស Brandon Flynn ថ្មី​ៗ​នេះ​ បាន​ប្រកាស​ថា​ ក្នុង​ជីវិត​នេះ លោក​មិន​ចង់​បាន​អ្វី​ឡើយ ក្រៅ​ពី​កាយក្លាយ​ជា​ឪពុក​របស់​គេ។

លោក​បាន​រៀប​រាប់​ទៅ​កាន់​សារព័ត៌មាន​ The Sun ​ថា៖ "ការ​ចង់​បាន​កូន​ គឺ​រឿង​មួយ​ដែល​ខ្ញុំ​តែង​តែ​ស្រមៃ​នា​ពេល​កន្លង​មក តែ​ប្រហែល​ជា​​ពេល​នេះ​ខ្ញុំ​នឹង​រើស​កូន​ឆ្កែ​អនាថា ឬ​ឆ្កែ​ដែល​ធ្លាប់​រង​ទារុណ​​មួយ​មក​ចិញ្ចឹម​សិន​"។

ក្នុង​នោះ​លោក​បាន​និយាយ​​ពី​រឿង​រ៉ាវ​​បេះដូង​វិញ​ថា៖ "វាដូច​​​ស្នេហា​​​មនុស្ស​ទូទៅអីចឹង​ គឺ​អ្នក​​​គ្រាន់​តែ​ត្រូវ​មនុស្ស​ម្នាក់​ដែល​យល់​ពី​ជីវិត​អ្នក​។ ​ការ​ពិត​ទៅ ពួក​យើង​មិន​ដូច​គ្នា​ទេ តែ​យើង​មាន​ចំណុច​ច្រើន​ស្រដៀង​គ្នា។ វា​ពិត​ជា​​អស្ចារ្យ​ណាស់ បើ​មាន​អ្នក​ណា​យល់​ពី​អ្នក​ ពិសេស​ចំណូល​ចិត្ត​នៃ​ការ​​ដំណើរ​កម្សាន្ត។ ខ្ញុំ​មាន​ផ្ទះ​មួយ​​ស្រាប់​ហើយនៅ​ក្រុង LA ហើយ​ខ្ញុំ​អាច​ទៅ​គ្រប់​ទី​កន្លែង​ជា​មួយ​គេ​។ វា​ពិត​ជា​ល្អ សម្រាប់​​ពួក​យើង​ ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​​ទាន់​ខ្លួន​​​​​នៅ​ក្មេង"។

បុរស​ដែល​ល្បី​ខាង​និពន្ធ​បទ​កម្សត់​នេះ​បន្ថែម​ថា​ តទៅ​លោក​នឹង​​និពន្ធ​ចម្រៀង​រីករាយ​វិញ​ម្ដង ព្រោះ​លោក​មិន​ចង់​ធ្វើ​អ្វី​ដែល​​ក្បត់​អារម្មណ៍​ពិត​នោះ​ទេ។

"បើ​និយាយ​ថា​ខ្ញុំ​មិន​សរសេរ​ចម្រៀង​ថ្មី​នោះ​ គឺ​មិន​ត្រូវ​ទេ​ តែ​ខ្ញុំ​មិន​ចង់​សរសេរ​អ្វី​ដែល​ផ្ទុយ​ពី​អារម្មណ៍​ពិត​។ ហើយ​​ខ្ញុំ​បាន​សរសេរ​បាន​​ខ្លះ​កាល​ពី​ទៅ​ដើរ​លេង​នៅ​ប្រទេស​ជប៉ុន ហើយ​ខ្ញុំ​នឹង​ព្យាយាម​បញ្ចប់​វា​នា​ពេល​ឆាប់ៗ"៕

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ សុខណា