ស្ងាត់​ៗ​តារា​សម្ដែង ស៊ឹម សោភណ្ឌ ទិញ​ដី និង​សង់​ផ្ទះ​ជាង​២០ម៉ឺន​ដុល្លារ​អាមេរិក

  • 2018-04-05 04:09:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ មាន​ប្រភព​មួយ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា តារា​សម្ដែង​សម្បុរ​ស្រអែម ស៊ឹម សុភណ្ឌ មិន​ដឹង​បាន​ប្រាក់​ពី​ណា​ច្រើន​សន្ធឹកសន្ធាប់ ទៅ​ដី​សង់​ផ្ទះ សរុប​ទាំង​អស់​​ជាង ២០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

ដី និង​ផ្ទះ​តារា​ប្រុស​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា​ស្ថិត​នៅ​ភូមិ​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្ត​កណ្ដាល បច្ចុប្បន្ន​កាត់​ចូល​រាជធានី មាន​ទំហំ ១៥ គុណ ៥០ម៉ែត្រ។ ដី​នេះ​ដើម​ឡើយ គឺ​ជា​ដី​ទំនេរ ក្រោយ​មក​ល្បី​ថា​ម្ចាស់​គេ​បាន​លក់​ទៅ​អោយ​គ្រួសារ​អ្នក​ភ្នំពេញ​មួយ។ ចុង​ក្រោយ ស្រាប់​តែ​ឃើញ សុភ័ណ្ឌ ចេញ​ចូល និង​បាន​សង់​ផ្ទះ​រស់​នៅ​ជុំ​គ្នា​ជាមួយ​គ្រួសារ​តែ​ម្ដង។

“ខ្ញុំ​ធ្លាប់​ឃើញ​គាត់​តាម​ទូរទស្សន៍...គាត់​ហ្នឹង​តារា...ដូច​ជា​ឈ្មោះ ស្អី ភ័ណ្ឌ​ទេ...អូហ៍​ហ្នឹង​ហើយ ស៊ឹម សុភ័ណ្ឌ...គេ​មក​នៅ​ហ្នឹង​យូរ​ដែរ​ហើយ​ប្រមាណ ១-២​ឆ្នាំ​ហើយ ឃើញ​នៅ​ជាមួយ​គ្រួសារ"។ ប្រភព​ពី​អ្នក​ភូមិ​ម្នាក់។

ចំពោះ​តម្លៃ​នៃ​ដី​វិញ ប្រភព​ពី​អ្នក​ភូមិ​ដដែល​ឲ្យ​ដឹង​ថា តាម​លោក​ដឹង មាន​តម្លៃ​ជាង ១០ម៉ឺនដុល្លារ​​អាមេរិក​ឯណោះ។ ដូច្នេះ​បូក​រួម​ទាំង​ផ្ទះ​ដែល​សាង​សង់​មិន​ទាន់​ស្រេច​បាច់​១០០%​ផង​នោះ សរុប​ទាំង​អស់​អាច​ឈាន​ដល់​២០​ដុល្លារ​អាមេរិក​ឯណោះ។

ជុំ​វិញ​ដំណឹង​ទិញ​ដី និង​សង់​ផ្ទះ​ខាង​លើ​នេះ លោក ស៊ឹម សុភ័ណ្ឌ បាន​ទទួល​ស្គាល់​ថា ជា​រឿង​ពិត ដូច​គេ​និយាយ​មែន។ "បាទ...បង​នោះ​ជា​ដី និង​ផ្ទះ​របស់​ខ្ញុំ​ពិត​មែន...តែ​មិន​ជា​កម្មសិទ្ធិ​ផ្ដាច់​របស់​ខ្ញុំ​តែ​ម្នាក់​ឯង​ទេ គឺ​ជា​របស់​គ្រួសារ...និយាយ​ទៅ​ទម្រាំ​បាន​ផ្ទះ​នៅ​ប៉ុណ្ណឹង ពិបាក​ណាស់​បង​អើយ វេទនា​ចង់​ងាប់​ហើយ!”។

តួ​ប្រុស​ក្នុង​រឿង "បិសាច​គួរ​ឲ្យ​ស្រឡាញ់" ប្រាប់​ទៀត​ថា អចលនទ្រព្យ​ខាង​លើ គឺ​ដំបូង​ឡើយ គ្រួសារ​លោក បាន​ចូល​លុយ​គ្នា​ជាមួយ​មា​ម្នាក់​ទិញ​ដី ដែល​មាន​តម្លៃ​ជាង ១០ម៉ឺន​ដុល្លារ។ ក្រោយ​ទិញ​ហើយ ទើប​ពុះ​ជា​២ប្លង់​ចែក​គ្នា និង​សង់​ផ្ទះ​នៅ​រៀង​ខ្លួន ដោយ​ពុំ​មាន​ជំនួយ​ពី​ខាង​ណា​ទេ។ "ពី​ណា​មក​ជួយ​បង​អើយ បើ​យើង​មិន​ជួយ​ខ្លួន​ឯង លុយ​ខ្លួន​ឯង​ខ្លះ ខ្ចី​ធនាគារ​ខ្លះ ផ្សែ​ផ្សំ​លិច​កើត​ទៀត ទម្រាំ​បាន គ្មាន​នរណា​គេ​ជួយ​យើង​ទេ!”។

ដោយ​សារ​មាន​ទីតាំង​ល្អ ក្រៅ​ពី​ធ្វើ​ផ្ទះ​ល្វែង​សម្រាប់​រស់​នៅ​ហើយ សុភ័ណ្ឌ បាន​ប្រាប់​ថា ក្រុម​គ្រួសារ​លោក ក៏​បាន​ឆ្លៀត​ធ្វើ​ជា​បន្ទប់​សម្រាប់​ជួល​ឲ្យ​កម្មករ​ទៀត ដែល​អាច​ផ្ដល់​ចំណូល​បាន​គួរ​សម​ជា​រៀងរាល់​ខែ៕

ទិដ្ឋភាព​ឡើង​ផ្ទះ​ថ្មី​របស់ ស៊ឹម សុភ័ណ្ឌ កន្លង​មក

អត្ថបទ៖ ទារិកា