សិង្ហបុរីត្រៀមបញ្ចូលទំនៀមទម្លាប់ប្រពៃណីចំនួន ៥០ ក្នុងបញ្ជីបេតិកភណ្ឌអរូបីពិភពលោក
- 2018-04-08 02:58:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិង្ហបុរីត្រៀមបញ្ចូលទំនៀមទម្លាប់ប្រពៃណីចំនួន ៥០ ក្នុងបញ្ជីបេតិកភណ្ឌអរូបីពិភពលោក
ចន្លោះមិនឃើញ
សិង្ហបុរី ត្រៀមដាក់បញ្ចូលទំនៀមទម្លាប់ប្រពៃណី ជាកញ្ចប់សរុបចំនួន ៥០ ជាលើកដំបូងរបស់ខ្លួនទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់ពិភពលោក រាប់តាំងពីអាពាហ៍ពិពាហ៍តាមបែបម៉ាឡេ របាំបុរាណឥណ្ឌា ចំរៀងប្រពៃណីស៊ីយ៉ាវ និង មុខម្ហូបប្រពៃណីជាដើម។
អង្គការយូណេស្កូ តម្រូវឱ្យបណ្ដាប្រទេសនានាដែលចង់ដាក់បញ្ចូលវប្បធម៌របស់ខ្លួន ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់ពិភពលោក ត្រូវធានាថាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ហើយប្រទេសនានាគ្មានការជំទាស់។
សិង្ហបុរីគឺជាប្រទេស ដែលមានសហគមន៍ជនជាតិភាគតិចរស់នៅចម្រុះគ្នាជាច្រើនក្រុម។ បើសួរថា នរណាជាជនជាតិសិង្ហបុរី ប្រាកដជាពិបាករកចម្លើយ ព្រោះថាជនជាតិសិង្ហបុរី ៧៦% ជាជនជាតិចិន ១៥% ម៉ាឡេស៊ី ៧% ឥណ្ឌា និង សេសសល់ពីនោះគឺជាជនជាតិផ្សេងៗ។
បញ្ជីទាំង៥០នោះចែកចេញជា៦ប្រភេទ ផ្អែកលើបេតិកភណ្ឌអរូបី សំលេង សិល្បៈសម្តែង ទំនៀមទម្លាប់សង្គម ពិធីបុណ្យ ការបដិបត្តិជាមួយធម្មជាតិ និង ចុងក្រោយគឺ ម្ហូបប្រពៃណី របស់សិង្ហបុរី។
សម្រាប់វិស័យបេតិកភណ្ឌ និង សារមន្ទីរ ក៏ត្រូវបានចាប់ផ្តើមផងដែរកាលពីថ្ងៃសៅរ៍ ដែលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានត្រៀមលុយជាង ៥០ លានដុល្លារអាមេរិក ដើម្បីដំណើរការសម្រាប់រយៈពេល៥ឆ្នាំ៕