F1៖ ប្រណាំង​​ចប់​២​ទីលាន​ Vettel ​ឈរ​លេខ​១​ និង​ដាច់​ជើង​ឯក​ចាស់​១០​ពិន្ទុ​

  • 2018-04-10 07:45:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រណាំង​រថយន្ត​ Formula One ឬ F1 កម្មវិធី​ World Champions League រដូវ​កាល​ថ្មី​បាន​បញ្ចប់​អស់​២​ទី​លាន​ហើយ​គិត​ត្រឹម​ខែ​មេសា​នេះ​។

Vettel

ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​យ៉ាង​ក្ដៅ​គគុក​នៅ​ Australian Grand Prix របស់​អូស្ត្រាលី​និង​ Bahrain Grand Prix របស់​បារ៉ែន​ កីឡាករ​ Sebastian Vettel កំពុង​មាន​ពិន្ទុ​នាំ​មុខ​គេ​ក្នុង​តារាង​តាម​ពី​ក្រោយ​ ដោយ​ Kimi Räikkönen មក​ពី​ក្រុម​ Ferrari ដូចគ្នា។

ដោយ​ឡែក​ជើង​ឯក​ចាស់​ Lewis Hamilton ធ្វើ​មិន​បាន​ល្អ​នោះ​ទេ​ពោល​គឺ​កំពុង​ស្ថិត​នៅ​លេខ​៤​ ក្រោម​​មិត្ត​រួម​ក្រុម​ Valtteri Bottas មក​ពី​ Mercedes ដែល​ស្ថិត​នៅ​លេខ​៣​ និង​ចាញ់​គូ​ប្រជែង​ Vettel រហូត​​១០​ពិន្ទុ។​

លទ្ធផល​ប្រណាំង​២​ទីលាន​មុន​លេខ​១​នៅ​ Australian Grand Prix បាន​ទៅ​លើ​ Sebastian Vettel, លេខ​២ Lewis Hamilton និង​លេខ​៣​ Kimi Räikkönen។ សម្រាប់​ទីលាន​ Bahrain Grand Prix លេខ​១​បាន​ទៅ​លើ​ Sebastian Vettel ដដែល​, លេខ​២​ Kimi Räikkönen និង​លេខ​៣​ Valtteri Bottas។

ទីលាន​បន្ទាប់​គឺ​ប្រណាំង​នៅ​ Chinese Grand Prix ថ្ងៃ​ទី​១៥​ ខែ​មេសា​ ឆ្នាំ​២០១៨ លើ​ទីលាន​ Shanghai International Circuit ស្ថិត​ក្នុង​ប្រទេស​ចិន៕

ប្រភព៖ Formula1   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី