រូបជុំគ្រួសារតារាចិន Vincent Zhao ចំថ្ងៃខួបកំណើតធ្វើឲ្យ​អ្នក​គាំទ្រ​អរព្រួច​ជំនួស

  • 2018-04-11 02:07:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្រុស​ចិន​ដែល​តែង​លេច​មុខ​ក្នុង​រឿង​បុរាណ​ចិន​ Vincent Zhao តែង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន​តាម​រយៈ​ការ​សម្ដែង​ ពិសេស​រូបរាង​មុខមាត់​ ស្រស់​សង្ហា​សម​ជា​បុរស​ពិត។

ងាក​មក​ជីវិត​គ្រួសារ​វិញ​ Vincent Zhao មាន​ភរិយា​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ ដែល​បាន​រៀបការ​នឹង​គ្នា​តាំង​ពី​ឆ្នាំ​ ២០០៦។ មក​ទល់​ពេល​នេះ​ពួកគេ​មាន​កូន​ ៣នាក់​ហើយ។ ដោយឡែក​ កាល​ពី​ថ្ងៃ​ទី​ ១០ ខែ​មេសា​កន្លង​ទៅ​ គឺជា​ខួប​កំណើត​គម្រប់ ៤៦ឆ្នាំ​របស់​តារា​ប្រុស​រូប​នេះ។ ជាមួយ​គ្នា​នោះ​ ដើម្បី​អបអរ​ថ្ងៃ​ដ៏​រីករាយ​ ភរិយា​លោក​ក៏​បាន​រៀប​ចំ​នំ​ខួប​កំណើត​ ពញ្ញាក់អារម្មណ៍​ស្វាមី។

រូបថត​ជា​ច្រើន​សន្លឹក​ត្រូវ​បាន​បង្ហោះ​ អម​ជាមួយ​សារ​ខ្លី​របស់ អ្នក​នាង​ Zhang Danlu ដែល​ជា​ភរិយា៖ "ជូនពរ​ថ្ងៃ​កំណើត​រីករាយ ប្ដី​សម្លាញ់!”។ រូបភាព​ទាំង​នោះ ពិតជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ប្ដី​ប្រពន្ធ​គូ​នេះ​ រំភើប​ជំនួស ព្រោះ​វា​បាន​បង្កប់​នូវ​ក្ដី​សុខ​ពិតៗ​ចេញ​ពី​គ្រួសារ​នេះ៕

ប្រភព៖ ent.sina   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី