មក​មើល​លទ្ធផល​ប្រណាំង​សេះ ​នៅ​Smart Land and Home Champion​ ​ខែ​មេសា

  • 2018-04-11 06:59:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​ប្រណាំង​សេះ​នៅ​ព្រឹត្តិការណ៍ Smart Land and Home Champion 2018 ប្រចាំ​ខែ​មេសា ​ឆ្នាំ​២០១៨​នេះ បាន​បញ្ចប់​ទៅ​ហើយ ​ដោយ​រក​ឃើញ​សេះ​ខ្លាំង​ៗ​ប្រចាំ​ពូល​នានា។

រូបភាពផ្ដល់ឱ្យ

មិន​ខុស​ពី​ខែ​មុន​ឡើយ ​ការ​ប្រកួត​បែងចែក​ជា​ពូល C ​និង D ហើយ​ត្រូវ​ប្រកួត​វិល​ជុំ​ដើម្បី​ស្វែង​រក​ជើង​ខ្លាំង​ប្រចាំ​ពូល​នីមួយ​ៗ។ ​ដោយ​ឡែក​សម្រាប់​ពូល C ​ចំណាត់​លេខ​១​បាន​ទៅ​លើ​សេះ​ឈ្មោះ Na Va Ra មាន​កម្ពស់ ​១,៤២ ម៉ែត្រ ​ជិះ​ដោយ​កីឡាករ ឈុន ហេង ​អម​ជាមួយ​ប្រាក់​រង្វាន់ ​២​លាន​រៀល ​លេខ​២​បាន​ទៅ​លើ​សេះ​ឈ្មោះ​អាឆ្លាម អម​ជាមួយ​ប្រាក់​រង្វាន់​ ១,៦ លាន​រៀល ហើយ​លេខ​ ៣ បាន​ទៅ​សេះ​ឈ្មោះថា KK អម​ជាមួយ​ប្រាក់​រង្វាន់ ១,២ លាន​រៀល។

ចំពោះ​ពូល​ D ​មួយ​ទៀត​វិញ ​សេះ​លេខ​១​បាន​ទៅ​លើ​អា​ផ្កាយ ​លេខ២ បាន​ទៅ​លើ​សេះ​ឈ្មោះ ប្រុសប៉ាវ បញ្ជាដោយកីឡាករ ប៉ន សំណាង និងចំណាត់ថ្នាក់លេខ៣ បាន ទៅ​លើ​សេះ ឈ្មោះ អារ៉េ បញ្ជាដោយកីឡាករ យ៉ាន់ ពិសី ដោយពូលនេះប្រកួតលើចម្ងាយ១៦០០​ម៉ែត្រ។ ​ចំណាត់​ថ្នាក់​លេខ​ ១ ក្នុងការ​ប្រកួត​ពូល​D ទទួលបានពាន១ អមដោយ​ប្រាក់​រង្វាន់​ចំនួន​ ១,២ លាន​​រៀល ហើយ​លេខ​ ២ ​ប្រាក់​រង្វន់​ ​១ ​លាន​រៀល និង​លេខ​៣ ​ ​ប្រាក់​រង្វាន់ ​៨០ម៉ឺន​រៀល។

ការ​បន្ត​គ្រង​តំណែង​ជើង​ឯក​ប្រចាំ​ខែ​មេសា របស់ អាផ្កាយ វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សេះ​មួយ​ក្បាល​នេះ នៅ​តែ​​មាន​សមត្ថ​ភាព​ល្អ និងមិន​ទាន់​រក​គូ​ប្រជែង​បាន នៅ​ក្នុង​ពូល ​D នេះ ព្រោះ​សម្រាប់​ការ​ប្រកួត​ប្រចាំ​ខែ​កុម្ភៈ និង​ខែ​មីនា កន្លង​មក​នេះ អាផ្កាយ ប្រជែង​បាន​លេខ​ ១ ​រហូត៕

អត្ថបទ៖ មុន្នីរម្យ