តារា​ហូលីវូដ​ទាំង​៥​រូប​នេះ ជាប់​ជា​តារា​សកម្ម​នឹង​កិច្ចការ​សង្គមបំផុត!

  • 2018-04-18 12:39:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​ជា​មមាញឹក​នឹង​កិច្ចការ​សិល្បៈ​យ៉ាង​ណា​ ក៏​តារា​ហូលីវូដ​ទាំង​៥​នេះ​ តែង​សកម្ម​ជួយ​កិច្ចការ​សង្គម​ដែរ​។

ចង់​ដឹង​ថា មាន​តារា​ណា​ខ្លះ​ ? តោះ​! តាមដាន​ទាំង​អស់​គ្នា​ !

១. តារា​សម្ដែង​ Angelina Jolie

តារា​សម្ដែង​ Angelina តែង​ឆ្លៀត​ជួយ​កិច្ចការ​សង្គម​ជា​ច្រើន​ ដូចជា​ ផ្នែក​សុខភាព​ សុវត្ថិភាព​ ការអប់រំ​កុមារ​ និង​សិទ្ធិ​ស្ត្រី​ជាដើម​។

២. តារា​សម្ដែង​ Emma Watson

តារា​សម្ដែង​ Emma Watson​ គឺ​តែង​ឆ្លៀត​ជួយ​កិច្ចការ​សង្គម​ដោយ​ ការ​គាំទ្រ​សិទ្ធិ​នារី​ និង​ផ្សព្វផ្សាយ​ពី​ការ​អប់រំ​ទៅ​លើ​កុមារី​តាំង​តែ​ពី​តារា​រូប​នេះ​នៅ​ក្មេង​ជំទង់​ម្ល៉េះ​។

ហើយ​រយៈកាល​ក្រោយ​ៗ​មក​ទៀត Emma Watson ក៏​នៅ​តែ​បន្ត​លើក​កម្ពស់​ភាព​ស្មើ​គ្នា​រវាង​បុរស​និង​នារី​។

៣. តារា​សម្ដែង​ Leonardo Dicaprio

តារា​សម្ដែង​ Leonardo Dicprio តែង​ឆ្លៀត​ជួយ​កិច្ចការ​សង្គម​លើ​ផ្នែក​បរិស្ថាន​។ ជាក់ស្ដែង​ តារា​ប្រុស​រូប​នេះ​ តែង​បរិច្ចាគ​ជា​ទឹកប្រាក់​ដើម្បី​ជួយ​លើ​ផ្នែក​បរិស្ថាន​នេះ​តែង​ម្ដង​។

៤. តារា​សម្ដែង​ Matt Damon

តារា​សម្ដែង​ Matt Damon គឺ​តែង​ឆ្លៀត​ជួយ​កិច្ចការ​សង្គម​ទៅ​លើ​កិច្ចការ​មនុស្សធម៌​ ជាពិសេស​គឺ​ទាក់​ទង​នឹង​កុមារ​ ក៏​ដូចជា​ផ្នែក​ធនធាន​ទឹក​។

៥. តារា​សម្ដែង​ Charlie Korsmo

តារា​សម្ដែង​ Charlie Korsmo តែង​ឆ្លៀត​ជួយ​កិច្ចការ​សង្គម​ ជាពិសេស​ទៅ​លើ​ផ្នែក​បរិស្ថាន​ និង​ការ​អប់រំ​ ៕

ប្រភព៖ Therichest   ប្រែ​សម្រួល៖ ម៉េង សុខហួយ