ឪពុកម្ដាយ លីតឺហួរ នាំគ្នាដើរទិញអីវ៉ាន់ចាប់ហួយពេញផ្សារ យ៉ាងរំភើយ
- 2018-04-19 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឪពុកម្ដាយ លីតឺហួរ នាំគ្នាដើរទិញអីវ៉ាន់ចាប់ហួយពេញផ្សារ យ៉ាងរំភើយ
ចន្លោះមិនឃើញ
ឪពុកម្ដាយរបស់ កំពូលតារាសម្ដែងដ៏ល្បីប្រចាំហុងកុង Andy Lau ឬលីតឺហួរ បានធ្វើដំណើរមកផ្សារផ្ទាល់ដោយខ្លួនឯង កាលពីពេលថ្មីៗនេះ ដើម្បីរកទិញម្ហូបអាហារ។
អ្នកមានគុណរបស់តារាសម្ដែងប្រុសរូបនេះ សព្វថ្ងៃកំពុងរស់នៅជាមួយកូនប្រុសដែលជាតារាល្បី កូនប្រសារ និងចៅស្រី ព្រមទាំងទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់ពីកូនៗ។ ទោះយ៉ាងណាពួកលោកទាំង ២ក៏តែងធ្វើដំណើរទៅនេះ ទៅនោះជាមួយគ្នាជាហូរហែដែរ ត្បិតមានវ័យច្រើនទៅហើយក្ដី។ ជាក់ស្ដែងថ្មីៗនេះ អ្នកប្រមាញ់រូបជនជាតិហុងកុង បានផ្ដិតយករូបភាពឪពុកម្ដាយរបស់ Andy អំឡុងពេលពួកគេដើរទិញម្ហូបអាហារនៅផ្សារ គឺកន្លែងដែលមានហាងចាប់ហួយ។ ដំណើរទិញឥវ៉ាន់នោះ ក៏អមជាមួយបងស្រីរបស់ Andy ជំនួយការ និងអង្គរក្សដែរប៉ុន្មាននាក់ដែរ។ ក្រៅពីទិញត្រី សាច់ ពួកគេក៏បានទិញបន្លែ ផ្លែឈើខ្លះៗសម្រាប់រៀបចំម្ហូបជាលក្ខណៈគ្រួសារ។ នេះបើតាមវិបសាយ Jayne Stars បានបញ្ជាក់។
មកទល់ពេលបច្ចុប្បន្ននេះ អ្នកមានគុណទាំង២របស់ តារាហុងកុង Andy Lau មានអាយុជាង ៨០ឆ្នាំហើយ ប៉ុន្តែសុខភាព និងកាយសម្បទារបស់លោកទាំង ២នៅមាំទាំល្អណាស់៕