កូនស្រីអតីតតារាសម្តែង កែវ កល្យាណ រៀនក៏ពូកែ ឯសម្រស់មិនចាញ់ម្ដាយឡើយ
- 2018-04-26 00:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនស្រីអតីតតារាសម្តែង កែវ កល្យាណ រៀនក៏ពូកែ ឯសម្រស់មិនចាញ់ម្ដាយឡើយ
ចន្លោះមិនឃើញ
ទោះជាមានវ័យក្មេងមែន តែកូនស្រីច្បងអ្នកនាងកែវ កល្យាណ ពិតជាស្រស់ស្អាតមិនធម្មតា។ នាងត្រូវបានបណ្ដាផលិតកម្ម អញ្ជើញឲ្យទៅសម្ដែង ប៉ុន្តែត្រូវ នាងត្រូវចំណាយពេល សិក្សាសិន។
កែវ ឡាវិញ ជាកូនស្រីរបស់កំពូលតារាសម្ដែងក្នុង អំឡុង ឆ្នាំ ១៩៨០ ដល់១៩៩០ គឺ អ្នកនាងកែវ កល្យាណ ។ សម្រស់នាងតូច ពិតជាស្រស់ស្អាត បើទោះជាអ្នកចូលចិត្តរៀបចំខ្លួន សាមញ្ញ ក៏ដោយ។ តាម ការឲ្យដឹងពី អ្នក ស្រី កែវ កល្យាណ ម្ដាយ ឡាវិញ បានប្រាប់ sabay ថាបច្ចុប្បន្ន កូនស្រីរបស់អ្នកស្រីកំពុងរៀន ឆ្នាំទី ៣ នៅវិទ្យាស្ថានស៊ីតិច ផ្នែក Design ។ កូនស្រីរបស់អ្នកស្រីពិតថាមានអាយុទើបតែ១៨ឆ្នាំតែនាងពិតជារៀនពូកែខ្លាំង។
ចំពោះ បំណងចង់ឲ្យកូនស្រី ចូល វិថីសិល្បៈអ្នកនាង កែវ កល្យាណ ថា អ្នកនាងមិនហាមឃាត់កូននោះទេ។ « ខ្ញុំស្រេចតែកូនទេបើគេស្រលាញ់ផ្នែកសិល្បៈខ្ញុំក៏មិនហាមឃាត់អ្វីដែរ។ ប៉ុន្តែពេលនេះខ្ញុំចង់ឲ្យគេរៀនឲ្យបានខ្ពស់សិន ឲ្យមានជំនាញមួយច្បាស់លាស់សិន ងាយស្រួលក្នុងការធ្វើការងារ។»
តាមការបញ្ជាក់របស់អ្នកនាងកែវកល្យាណ ថាកូនស្រីរបស់ខ្លួនក៏មាននិស្ស័យក្នុងសិល្បៈនេះដែរ។ ជា ពិសេសកន្លងមកមានការ សួរនាំពីផលិតការមួយចំនួន ឲ្យទៅថត ដែរ។ ប៉ុន្ដែនាងមិនអាចចូលរួមបានព្រោះនៅជាប់រវល់និងការសិក្សា។ អ្នកនាងកែវ កល្យាណមានកូនចំនួន ២ នាក់ស្រីម្នាក់និងប្រុសម្នាក់ ។ កូនស្រីឈ្មោះ កែវ ឡាវិញ អាយុ ១៨ឆ្នាំ និងកូនប្រុស កែវ រ៉ាញូ អាយុ ១១ឆ្នាំ៕