មិនធម្មតាទេ! ឈុតថ្ងៃខួបកំណើតរបស់ Gigi តម្លៃខ្ទង់ម៉ឺនដុល្លារ
- 2018-04-26 04:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតាទេ! ឈុតថ្ងៃខួបកំណើតរបស់ Gigi តម្លៃខ្ទង់ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
តារាម៉ូដែលសម្រស់ស្រស់ស្អាតនិងជាអតីតមិត្តស្រីរបស់ Zayn Malik គឺ Gigi Hadid ទើបតែមានអាយុ ២៣ឆ្នាំកាលពីថ្ងៃទី២៣ខែមេសានេះ ដោយជប់លៀងនៅក្នុងក្លឹបកម្សាន្តមួយនៅទីក្រុង New York ដោយស្លៀកឈុតដ៏ស្រស់ស្អាតមួយ។
កម្មវិធីនេះបានចូលរួមដោយតារាល្បីៗដូចជា Hailey Baldwin, Martha Hunt, Cara Delevingne និងក្រុមគ្រួសារ Hadid ដូចជា Bella, Anwar និងម្ដាយរបស់នាង Yolanda ផងដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះឈុតសម្លៀកបំពាក់របស់នាងតែម្ដង។
ក្នុងឱកាសនោះនាងបានស្លៀកឈុត រចនាដោយ Donatella Versace ដែលមានឈ្មោះថា Atelier Versace ជាឈុតមួយរចនាពីមាសតែម្ដង ដែលឈុតនោះមានតម្លៃជាង ២ម៉ឺន៤ពាន់ដុល្លារ។ បើបូកសរុបនូវរាល់អ្វីៗដែលនាងបានស្លៀកពាក់មួយតួខ្លួន នោះគឺមិនក្រោម ៣ម៉ឺនដុល្លារនោះទេ។
អីចឹងមកមើលឈុតហ្នឹងបន្តិចមើល៖