អ៊ួង សូរិយា P-Sand Adda និង ហេង វិទូ ទិញសំបុត្រកុនជូនអ្នកគាំទ្រទស្សនារឿង «វិបល្លាស»
- 2018-04-29 03:22:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ួង សូរិយា P-Sand Adda និង ហេង វិទូ ទិញសំបុត្រកុនជូនអ្នកគាំទ្រទស្សនារឿង «វិបល្លាស»
ចន្លោះមិនឃើញ
កាលពីម្សិលមិញ តារាចម្រៀង អ៊ួង សូរិយា និង P-Sandបានណាត់ប្រិយមិត្តអ្នកគាំទ្ររបស់ខ្លួនជាងជាច្រើននាក់មកទស្សនារឿង វិល្លាស ដែលធ្វើការបញ្ជាំងក្នុងសប្តាស៍ចុងក្រោយនៅរោងភាពយន្ត Major Cineplex សាខា Aeon Mall។
លោក អ៊ួង សូរិយា បានប្រាប់ថានេះជាអ្វីដែលរូបលោកអាចធ្វើបានក្នុងចំនួនមួយដើម្បីជួយគាំទ្រភាពយន្តខ្មែរដែលមានអត្ថន័យ ហើយដូចគ្នានេះដែរ P-Sand ក៏បង្ហាញអារម្មណ៍រីករាយដែលខ្មែរមានភាពយន្តដ៏ល្អមើលនិងមានអត្ថន័យបែបនេះ។ រីឯ Adda និង លោក ហេង វិទូ មិនមានវត្តមានទស្សនារឿង «វិបល្លាស»ទេ តែឆ្លៀតផ្ញើការគាំទ្រដោយទិញសំបុត្រកុន រឿង «វិបល្លាស» មួយចំនួនទុកសម្រាប់អ្នកគាំទ្ររបស់ខ្លួន។
ភាពយន្តរឿង «វិបល្លាស» ជារឿងខ្មែរមួយដែលអ្នកទស្សនាអះអាងថាមិនសរសើរមិនបានព្រោះអត្ថន័យតែមានអ្នកគាំទ្រខ្លះចោទជាសំនួរថាហេតុអ្វីមិនមានការផ្សព្វផ្សាយឱ្យបានច្រើនជាងនេះដោយសារតែពួកគាត់ស្ទើរតែមិនបានដឹងពីការផលិតរឿងនេះឡើយ និងស្ទើរតែមិនដឹងថារឿងខ្មែរមានរឿងល្អមើលបែបនេះ។ ក្នុងនោះមានអ្នកគាំទ្រខ្លះយល់ច្រលំថារឿងខ្មែរសុទ្ធតែជារឿងខ្មោចកំប្លែង ទើបគេអស់ជំនឿចិត្តគាំទ្រលើរឿងខ្មែរ ហើយធ្វើការសនិ្មត់ថារឿងខ្មែរសុទ្ធតែជារឿងខ្មោចទើបគេមិនចង់មកមើល។
ក្រោយពីភាពយន្តរឿង «វិបល្លាស» បញ្ចាំងចប់មានអ្នកទស្សនាមួយចំនួនដែលជាអ្នកគាំទ្រ តារាចម្រៀង អ៊ួង សូរិយា និង P-Sand លើកឡើងថា ស្រក់ទឹកភ្នែកចូរតួជាមួយរឿង «វិបល្លាស/ រចនា» នេះជាច្រើនឈុត។ ភាពយន្តនេះក៏លើកទឹកចិត្តដល់អ្នកទស្សនារីករាយ និងមានការលើកទឹកចិត្តឱ្យនិយាយពីបញ្ហាផ្លូវចិត្តផង តាមរយៈការលើកទឹកចិត្តពីតួសម្តែង រចនា៕