លីគ​កំពូល​ធំ​ៗ​នៅ​តំបន់​អឺរ៉ុប​រក​ឃើញ​ជើង​ឯក​​អស់​ហើយ នៅ​​សល់​តែ​អ៊ីតាលី

  • 2018-04-30 04:28:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​តែ​​លីគ​​​ធំ​ទាំង​៥​​​នៅ​តំបន់​អឺរ៉ុប​នៅ​សល់​ការ​ប្រកួត​ តែ​​លីគ​៤បាន​រក​ឃើញ​ជើង​ឯក​បាត់​អស់​ទៅ​ហើយ។ យ៉ាងណាមិញ Serie A កំពុង​ស្ថិត​ភាព​ប្រទាញប្រទង់​រវាង​ក្លឹប​២​គឺ Juventus និង Napoli។

​​ទល់​នឹង​ពេល​នេះ Serie A ឈាន​ដល់​សប្ដាហ៍​ទី​៣៥​ហើយ នៅ​សល់​៣​សប្ដាហ៍​ទៀត​នឹង​បញ្ចប់​​រដូវ​កាល។ បច្ចុប្បន្ន Juventus កំពុង​ស្ថិត​នៅ​កំពូល​តារាង​មាន​៨៨​ពិន្ទុ បន្ទាប់​ពី​ប្រកួត​ចុងក្រោយ​ឈ្នះ Inter Milan ទាំង​ប្រផិតប្រផើយ​ ៣-២។ ឯ Napoli ពេល​នេះ​នៅ​លេខ​២ មាន​៨៤​ពិន្ទុ។ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ តាម​ពិត Napoli ត្រូវ​​​គម្លាត​ពី​​សេះ​បង្កង់​តែ​១​ពិន្ទុ​ទេ តែ​ពួក​គេ​បាន​​ភ្លាត់​ចាញ់ Fiorentina ៣-០ ក្រៅ​ដី។

​ជា​រឿង​អស្ចារ្យ​ប្រសិន​ជា Juventus អាច​លើក​ពានSerie A រដូវ​កាល​នេះ​ទៀត​ នោះ​ពូក​គេ​នឹង​ឈ្នះ​ពាន​មួយ​នេះ​៧​រដូវ​​កាល​ជាប់​គ្នា។ ឥលូវ​ទៅ​មើល​លីគ​ធំ​​ៗ​ទាំង​អស់​​ក្រុម​ណា​ ដាច់​ពិន្ទុ​លើក​ពាន​រដូវ​នៅ​ ២០១៧-១៨​នេះ​ខ្លះ​?

១.អង់គ្លេស Manchester City ឈ្នះ Premier League

២. អេស្ប៉ាញ Barcelona ឈ្នះ La Liga

៣.បារាំង PSG ឈ្នះ Ligue 1

៤. អាល្លឺម៉ង់ Bayern Munich ឈ្នះ Bundesliga (៧​រដូវ​កាល​ជាប់​គ្នា)


៥. ស្កុតឡែន Celtic ឈ្នះ Scottish League Championship (៧​រដូវ​កាល​ជាប់​គ្នា)

៦. ហូឡង់ PSV Eindhoven ឈ្នះ Eredivisie

អត្ថបទ៖ ហេង សុធារិទ្ធិ