ការសិក្សាមួយបង្ហាញថា ប្រទេសមួយនេះនាំមុខប្រេស៊ីល ក្នុងការអាចឈ្នះ World Cup ខាងមុខ
- 2018-05-02 12:31:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការសិក្សាមួយបង្ហាញថា ប្រទេសមួយនេះនាំមុខប្រេស៊ីល ក្នុងការអាចឈ្នះ World Cup ខាងមុខ
ចន្លោះមិនឃើញ
បើយោងតាមការសិក្សាចុងក្រោយរបស់ស្ថាប័នឯករាជ្យ CIES Football Observatory ដែលមានមូលដ្ឋាននៅទីក្រុង Neuchatel ប្រទេសស្វីស ក្រុមជម្រើសជាតិអេស្ប៉ាញបាននាំមុខប្រេស៊ីល ជាក្រុមដែលអាចលើកពាន ក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីខាងមុខ។
ការសិក្សានេះ ផ្អែកលើការវិភាគទិន្នន័យ ផ្អែកលើពីរចំណុចសំខាន់ៗ គឺពេលវេលាដែលកីឡាករជម្រើសជាតិនីមួយៗបានចូលលេង និងទម្រង់លេងរបស់ក្លឹបដែលពួកគេកំពុងលេងឲ្យ។
ជាលទ្ធផល អេស្ប៉ាញទទួលបានពិន្ទុដល់ទៅ ១០០ ពេញ នាំមុខ ប្រេស៊ីលដែលមានត្រឹម ៨៩ពិន្ទុ។ បារាំងវិញ មាន ៨៤ ពិន្ទុឈរលេខ ៣ ខណៈអាល្លឺម៉ង់ដែលបានឈ្នះ World Cup កាលពីឆ្នាំ ២០១៤ ឈរលេខ ៤ ជាមួយនឹងពិន្ទុចំនួន ៨២។ ក្រុមជម្រើសជាតិអង់គ្លេសវិញ ឈរលេខ ៥ មានត្រឹម ៧៤ពិន្ទុ។
បើតាមប្រភពដដែល ក្រុមដែលសង្ឃឹមតិចជាងគេ ក្នុងការឈ្នះកម្មវិធីខាងមុខ គឺ ប៉ាណាម៉ាដែលនឹងត្រូវលេង World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រខ្លួន។ ក្រុមជម្រើសជាតិអាមេរិកកណ្ដាលរូបនេះ មានត្រឹមតែ ១២ពិន្ទុ ប៉ុណ្ណោះ។
ខាងក្រោមជារបាយការណ៍សង្ខេបនៃការសិក្សារបស់ CIES Football Observatory៖
កម្មវិធី World Cup នៅរុស្ស៊ី នឹងចាប់ផ្ដើមនៅថ្ងៃទី ១៤ មិថុនាខាងមុខ៕