កីឡាករ​ល្អ Man City ម្នាក់ នឹង​ចែក​ផ្លូវ​ជាមួយ Man City នៅ​ពេល​រដូវ​កាល​នេះ​ចប់

  • 2018-05-04 14:12:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Yaya Toure នឹង​ចាក​ចេញ​ពី Manchester City នៅ​ពេល​រដូវ​កាល​នេះ​ចប់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ចាត់​ការ​ក្លឹប លោក Pep Guardiola។

កុងត្រា​បច្ចុប្បន្ន​របស់​ Toure ជាមួយ​ក្លឹប នឹង​ផុត​នៅ​ខែ​មិថុនា​ខាង​មុខ។

លោក​ Pep ក៏​បាន​និយាយ​ថា ការ​ប្រកួតក្នុងដីពេល​ប៉ះ​ជាមួយ Brighton នៅ​ថ្ងៃ​ពុធ នឹង​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​កីឡាករ​កូឌីវ័រ​ លេង​ឲ្យ​ក្លឹប​យក្ស​មេឃ​ខៀវ។

សូម​បញ្ជាក់​ផង​ដែរ Toure បាន​មក​ចូល​រួម Manchester City ពី Barcelonaកាល​ពី​ឆ្នាំ ២០១០ ក្នុង​តម្លៃ​ផ្ទេរ ២៤​លាន​ផោន។

ក្នុង​ ៨​រដូវ​កាល​នៅ​អង់គ្លេស កីឡាករ​លេង​ឲ្យ​ក្លឹប​ជាង ៣០០​ប្រកួត ហើយ​ឈ្នះ​ពាន​ Premier League ២ លើក FA Cup ១ លើក និង League ២ ដង។

ទោះ​ជា​យ៉ាង​ណា Toure លេង​បាន​តែ ៩​លើក​ប៉ុណ្ណោះ​ឲ្យ​Manchester City ក្នុង​រដូវ​កាល​នេះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម