ថត​រឿង​ជាមួយ​គ្នាចប់ Sunny ទម្លាយ​ថា​ចង់​មានប្អូន​ស្រីចរិតដូច​ Yaya

  • 2018-05-05 04:26:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​សម្ដែង​រឿង​កុន​ខ្នាត​ធំ​ដែល​មាន​ចំណងជើង​ថា​ "បង​ប្អូនជា​ទី​ស្រឡាញ់” រួម​គ្នា​ជាមួយ​ Yaya មក​ តារាសម្ដែង​ Sunny Sowanmethanon បាន​ទម្លាយ​អារម្មណ៍​ពិត​ក្នុង​ចិត្ត​ជា​សាធារណៈ​ ដោយ​ក្ដី​រីករាយ។

លើក​ដំបូង​របស់​ Sunny ដែល​បាន​សម្ដែង​រួម​គ្នា​ជាមួយ​ Yaya និង​ Nickhun នេះ​ពិត​ជា​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​រីករាយ​ និង​ពេញ​ចិត្ត​បំផុត។ តារា​ប្រុស​រួប​នេះ​ថែម​ទាំង​ និយាយ​ទៀត​ថា​ លោក​ពិត​ជា​ចង់​បាន​ប្អូន​ស្រី​ដូច​ Yaya ណាស់​ ព្រោះ​នាង​គួរ​ឲ្យ​ស្រឡាញ់​ មាន​ទម្លាប់​ និង​ចរិត​ល្អ។ ពិសេស​ជាង​នេះ​ អំឡុង​ពេល​ធ្វើ​ការ​ នាង​តែង​គោរព​វិន័យ​ខ្ជាប់ខ្ជួន​ ហើយ​តែង​ព្រួយ​បារម្ភ​ពី​អ្នក​ជុំវិញ​ខ្លួន​ទៀត​ផង។ ក្នុង​រឿង​ លោក​និង​នាង​ជា​បងប្អូន​ ដល់​ពេល​នៅ​ក្រៅ​ឆាក Sunny នៅតែ​មាន​អារម្មណ៍​ថា​ Yaya ជា​ប្អូន​ស្រី​លោក​ដដែល។

ប្រុស​សង្ហា​វ័យ​ ៣៨ឆ្នាំ​រូប​នេះ​រម្លឹក​ឡើង​ថា៖ "នៅ​ថ្ងៃ​មួយ​ ពេល​អ្នក​ដឹក​នាំ​រឿង​មក​ជួប​ពិភាក្សា​ពីសាច់​រឿង​ដំបូង​ ខ្ញុំ​ស្រាប់​តែ​ចង់​លេង​រឿង​នេះ​ភ្លាម ព្រោះ​ជា​ដំណើរ​រឿង​ដ៏​គួរ​ឲ្យ​ទាក់​ចិត្ត”។ រហូត​ដល់​ថ្ងៃបន្ទាប់​មក​ទៀត​ អ្នក​ដឹក​នាំ​រឿង​បាន​អញ្ជើញ​តួ​ធំៗ ទាំង​៣​ (Sunny, Yaya និង​ Nickhun) មកជុំគ្នា​ ដើម្បី​ប្រជុំ​ និង​លើក​ឡើង​ពី​បងប្អូន​បង្កើត​រៀងៗ​ខ្លួន។ ពេល​នោះ​ ម្នាក់ៗ​ស្រាប់​តែ​ក្ដុកក្ដួល​ ព្រោះ​បាន​បើក​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​របស់​បង​ប្អូន​ពួកគេ។ តាម​រយៈ​ការ​ជួប​មុខ​គ្នា​នេះ​ ក៏​ជា​ការ​ធ្វើ​ឲ្យ​អ្នក​ទាំង​ ៣​យល់ពីគ្នាកាន់តែច្បាស់ និងធ្វើ​ការ​ជាមួយ​គ្នា​ដោយ​រលូន​ដែរ។

តាម​រយៈ​រឿង​នេះ​ មហាជន​ក៏​រំពឹង​ថា​វា​នឹងទទួល​ភាព​ជោគជ័យ​ ព្រោះ​ក្រៅ​ពី​ចូល​រួម​សម្ដែង​ដោយ​តារា​ល្បីៗ រឿង​នេះ​ក៏​មាន​សា​ច់​រឿង​ប្លែក​ និងឆ្លុះ​បញ្ចាំង​ពី​ជីវិត​ពិត​ ពិសេស​បច្ចេកទេស​ថត​ត្រូវ​បាន​សម្រិត​សម្រាំង​ជាពិសេស​ផង​ដែរ៕

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី