តារាខ្មែរ-អាមេរិក ជួបគ្នាក្នុងព្រឹត្តិការណ៍​បាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​កក្រើកកោះពេជ្រ​

  • 2018-05-06 06:41:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​បាល់ទះ​ឆ្នេរខ្សាច់អន្តរជាតិ​ រយៈ​ពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី ៤ ដល់​ថ្ងៃទី ៦ឧសភា ​នៅ​កោះពេជ្រ​មាន​ការ​ចូល​រួម​ពី​តារាល្បីៗដូចជា ឱក សុគន្ធ​កញ្ញា ខេមរៈ សេរី​ម​ន្ត នី​កូ ឆន សុវណ្ណ​រាជ សុគន្ធ នីសា សុខ ស្រី​នាង ទេព បូ​ព្រឹក្ស សួស វី​ហ្សា ពេជ្រ សោភា វី ឌី​ណែ​ត Step G-devith មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ការ​ចូល​រួម​ពី​តារា​បរទេស​កញ្ញា Pia Mia ផង​ដែរ។

ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​លើកទីមួយ​ដែល​ធ្វើឡើង​នៅក្នុង​ព្រះរាជា​ណា​ច​កម្ពុជា​ ដែល​រៀ​ប​ចំ​ឡើង​ដោយ​ស្រា​បៀរ​អាន់​ឆ័​រ​ក្រោម​កិច្ចសហការ​ជាមួយនឹង​សហ​ព័​ន្ធ​កីឡាបាល់ទះ​អន្តរជាតិ (FIVB) ក្រសួង​អប់​រំ​យុវជន និង​កីឡា និង​សហ​ព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​។

ការ​ប្រកួត​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​នេះ​នឹង​មាន​ក្រុម​ចូលរួម​ចំ​នួន ២៩ ក្រុម​មកពី ១៧ ប្រទេស​ដូចជា​អូស្ត្រាលី កាណាដា ដា​ណឺ​ម៉ាក អាល្លឺម៉ង់ ក្រិក ជប៉ុន ណូវែល​ហ្សី​ឡ​ង់ រុស្ស៊ី​ស៊ុយអែដ និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​។ ការប្រកួតប្រជែង​គ្នា​នៅលើ​ទឹកដី​ខ្មែរ​នេះ គឺដើម្បី​ស​ន្សំ​ពិន្ទុ ដែល​អាច​លេង​សម្រាប់​វ​គ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្របខ័ណ្ឌ FIVB World Tour ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​កដើម្បី​ឈាន​រក​ទៅ​ជើងឯក​ពិ​ភព​លោក​។​

កម្មវិធី​នេះ​បាន​ចាប់ផ្តើមពី​ថ្ងៃ ២៤ មីនា​រហូតដល់​ថ្ងៃ ២៧ ​ឧសភា ២០១៨ នៅ​ខេត្ត​ក្រុង​ធំ​ចំនួន​៨រួមមាន​ខេត្ត​ កំ​ពង់​ស្ពឺ ព្រះសីហនុ បន្ទាយ​មាន​ជ័យ បាត់​ដំបង កំពង់ចាម រាជធានី​ភ្នំពេញ រតនគិរី និង​សៀមរាប​។​

ចំពោះ​ព័ត៌មាន​ល​ម្អិ​ត​អំ​ពី​ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​នេះ សូម​ចូល​មើល​ទំព័រ​ហេ្វស​បុក​របស់​ស្រា​បៀរ​អាន់​ឆ័​រ​៖ AnchorBeerKH

ពិសា​ស្រា​បៀរ​អាន់​ឆ័​ដោយ​ការទទួលខុសត្រូ​វ៕

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម
អត្ថបទថ្មី