Western International School ប្រកាសបើកកម្មវិធីចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ដែលផ្តោតសំខាន់លើការអភិវឌ្ឍអាជីព
- 2025-05-16 02:44:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Western International School ប្រកាសបើកកម្មវិធីចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ដែលផ្តោតសំខាន់លើការអភិវឌ្ឍអាជីព
ចន្លោះមិនឃើញ
សាលាវេស្ទើនអន្តរជាតិ សូមប្រកាសយុទ្ធនាការចុះឈ្មោះចូលរៀនថ្មី ក្រោមពាក្យស្លោក “THINK BIG –ចាប់ផ្តើមអនាគតរបស់អ្នកនៅថ្ងៃនេះ” ដើម្បីជំរុញមហិច្ឆតា បង្កើនសក្តានុពល និងបើកផ្លូវឆ្ពោះទៅកាន់អនាគតដ៏ប្រសើរ។ សាលាវេស្ទើនអន្តរជាតិលើកទឹកចិត្តសិស្ស ឱ្យគិតឆ្ពោះលើសពីធម្មតា និងដាក់គោលដៅទៅលើអាជីពដ៏អស្ចារ្យ។ យុទ្ធនាការនេះមិនមែនគ្រាន់តែជា ការចុះឈ្មោះចូលរៀននោះទេ ប៉ុន្តែវាជាសារអំពាវនាវដែលរំលឹកដល់មាតាបិតា អ្នកអាណាព្យាបាលថា អនាគតរបស់់បុត្រធីតាពួកគាត់គឺគ្មានដែនកំណត់ ហើយការចូលរួមជាមួយយើងថ្ងៃនេះ សិស្សានុសិស្ស នឹងត្រូវបានផ្តល់ដោយជំនាញនិងឱកាសដើម្បីសម្រេចក្តីស្រមៃដ៏ធំអស្ចារ្យ។ តាមរយៈព្រឹត្តិការណ៍សំខាន់ៗ និងបទពិសោធន៍ជាក់ស្តែង យើងមានបំណងឱ្យសិស្សានុសិស្សចេះបណ្តុះ នូវស្មារតីក្លាហាន និងជួយតម្រង់ទិសពួកគាត់ឱ្យក្លាយជាអ្នកដឹកនាំរួចជាស្រេចសម្រាប់អនាគត។
នៅ សាលាវេស្ទើនអន្តរជាតិ យើងជឿជាក់ថា ជោគជ័យនាពេលអនាគត នឹងទទួលបាន ប្រសិនបើ សិស្សបានកំណត់គោលដៅត្រឹមត្រូវ និងមានក្តី ស្រមៃខ្ពស់។ យុទ្ធនាការរបស់យើងមិនត្រឹមតែជា ការដើរទស្សនានៅក្នុងបរិវេណសាលាប៉ុណ្ណោះទេ តែជាការជំរុញសិស្ស និងអាណាព្យាបាលឱ្យមានចក្ខុ វិស័យវែងឆ្ងាញ និងគំនិតច្នៃប្រឌិតលើអ្វីដែលពួកគេ អាចសម្រេចបាន។ យុទ្ធនាការនេះគឺជាការផ្ដល់នូវបទពិសោធន៍ ដល់អាណាព្យាបាលអំពីវិធីនៃការលើកទឹកចិត្តបុត្រធីតាឱ្យ ហ៊ានស្រមៃនៅក្នុងអាជីពការងារនាថ្ងៃខាងមុខ ព្រមទាំងបង្ហាញពួកគាត់ពីរបៀបដែលសាលាវេស្ទើន អន្តរជាតិបណ្តុះសិស្សានុសិស្សឱ្យទៅដល់គោលដៅទាំងនោះផងដែរ។
ការចាប់ផ្តើមចុះឈ្មោះចូលរៀន៖ បំផុសក្តីសុបិនចាប់ពីថ្ងៃដំបូង
យុទ្ធនាការ “THINK BIG – ចាប់ផ្តើមអនាគតរបស់អ្នកនៅថ្ងៃនេះ” ផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ និងជំរុញទឹកចិត្ត ដែលខុសពីទម្លាប់នៃការដើរទស្សនាក្នុងបរិវេណ សាលា និងការផ្តល់ព័ត៌មានបែបធម្មតា។ យុទ្ធនាការនេះ នឹងជួយឱ្យ សិស្សានុសិស្ស និងអាណាព្យាបាល ឃើញកាន់តែច្បាស់នូវអនាគតដ៏ភ្លឺចែងចាំង។
យុទ្ធនាការនេះមានមូលដ្ឋានគ្រឹះសំខាន់ៗចំនួន៣៖
• ថ្ងៃនៃអាជីព – នឹងបើកឱកាសឱ្យសិស្សានុសិស្សបានសិក្សាស្វែងយល់ស៊ីជម្រៅអំពីជម្រើស អាជីពផ្សេងៗនាពេលអនាគត តាមរយៈស្តង់ជាច្រើន សកម្មភាពអនុវត្តផ្ទាល់ និងកម្មវិធី ណែនាំពីអ្នកជំនាញ។ មិនថាក្តីសុបិន្តរបស់បុត្រធីតាលោកអ្នកចង់ក្លាយជា វេជ្ជបណ្ឌិត សិល្បករ សហគ្រិន អ្នកវិទ្យាសាស្ត្រ ឬវិជ្ជាជីវៈណាមួយផ្សេងទៀតនោះទេ ថ្ងៃនៃអាជីពនឹងជួយពង្រឹង ក្តីស្រមៃ និងគូសបង្ហាញទិសដៅនៃមហិច្ឆតាទាំងនោះនៅក្នុងបរិបទជាក់ស្តែង។
• ការបើកសាខាថ្មី មាតាបិតា អ្នកអាណាព្យាបាលនឹងត្រូវស្វាគមន៍យ៉ាងកក់ក្តៅមក ទស្សនាជុំវិញបរិវេណសាលា និងទទួលបានបទពិសោធន៍នៃសកម្មភាពផ្សេងៗដូចជា ការជួប សំណេះសំណាលជាមួយគ្រូបង្រៀន ការដើរទស្សនាគ្រឿងបរិក្ខារសាលា ដែលមានដូចជា បន្ទប់រៀនទំនើប បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ បន្ទប់កុំព្យូទ័រ បន្ទប់សិល្បៈ បណ្ណាល័យ ។ល។
• Career Live Museum – នេះគឺជាលក្ខណៈពិសេសប្លែកមួយ នៅក្នុងយុទ្ធនាការ មួយនេះ ដែលមានការតាំងពិពណ៌រស់រវើក ដោយសិស្សានុសិស្សនឹងស្លៀកពាក់ឯកសណ្ឋាននៃអាជីព ផ្សេងៗគ្នាដូចជា វេជ្ជបណ្ឌិត គ្រូបង្រៀន វិស្វករ អ្នកបើកយន្តហោះ អ្នកវិទ្យាសាស្រ្ត។ល។ ពួកគេនឹងចែករំលែកភាពរីករាយរបស់ពួកគេ ព្រមទាំងផ្តល់នូវព័ត៌មាន និងធ្វើបទបង្ហាញខ្លីៗ ពីការរៀនសូត្រ ទេពកោសល្យ ការច្នៃប្រឌិត ផ្សេងៗទៅកាន់អ្នកទស្សនាផងដែរ ។
ហេតុអ្វីបានជា "THINK BIG" ជារឿងសំខាន់
ពីព្រោះអនាគតគឺគ្មានដែនកំណត់ ហើយ សាលាវេស្ទើនអន្តរជាតិ នៅទីនេះ ដើម្បីជួយ សិស្សឱ្យឈានជើងលើសពីដែនកំណត់។ សាលាវេស្ទើនអន្តរជាតិ ជឿជាក់ថាការរតម្រង់ទិស សិស្សឱ្យក្លាយជាអ្នកដឹកនាំនាពេលអនាគត ចាប់ផ្តើមពីការផ្តល់ចំណេះវិជ្ជាដ៏មានគុណភាព បង្រៀនសិស្សឱ្យចេះកំណត់គោលដៅ និងចក្ខុវិស័យច្បាស់លាស់ មានភាពរឹងមាំ ព្រមទាំងជឿជាក់លើសមត្ថភាពខ្លួនឯងផងដែរ ។
អត្ថប្រយោជន៍ពិតជាជាក់ស្តែង
• បរិក្ខារទំនើប៖ បន្ទប់សិក្សាធំទូលាយ ទំនើប ដែលបំពាក់ដោយ smart boards, projectors, computers ដែលសាកសមទៅនឹងការសិក្សាតាមបែបឌីជីថល។
• កម្មវិធីពីរភាសា (ខ្មែរ និងអង់គ្លេស) ៖ បណ្តុះសមត្ថភាពសិស្សឱ្យស្ទាត់ជំនាញទាំងភាសាខ្មែរ និងភាសាអង់គ្លេសសម្រាប់ការប្រើប្រាស់ក្នុងអាជីពនាពេលអនាគត។
• គ្រូបង្រៀនមានបទពិសោធន៍៖ បង្ហាត់បង្រៀនដោយគ្រូដែលមានបទពិសោធន៍ និងប្រកបដោយវិជ្ជាជីវៈ។
• បរិយាកាសសិក្សា៖ បរិវេណសាលាធំ ទូលាយមានសុវត្ថិភាព ស្អាត អនាម័យ និងមានផាសុកភាពសម្រាប់សិស្សានុសិស្ស។
សាលាវេស្ទើនអន្តរជាតិ បានធ្វើឱ្យអាណាព្យាបាលគ្រប់រូបមានអារម្មណ៍ថា ពួកគាត់ត្រូវបានយល់ និងទទួលបានគំនិតថ្មីៗ តាមរយៈការអនុវត្តជាក់ស្តែង ការចូលរួមយ៉ាងសកម្ម ដែលជាសកម្មភាពបង្ហាញពីការគិតគូរដល់អនាគតបុត្រធីតារបស់ពួកគាត់។
សាលាវេស្ទើនអន្តរជាតិ ប្រើប្រាស់រូបភាពដ៏ទាក់ទាញ ការសន្ទនាគ្នាដោយផ្ទាល់ និងកម្មវិធីប្លែកៗទាក់ទងនឹងអាជីពការងារ ដើម្បីធ្វើឱ្យគ្រប់ក្រុមគ្រួសារមានការភ្ញាក់ផ្អើល រំភើប ហើយយល់ច្បាស់ពីអ្វីដែលពួកគេបានឃើញ និងបានឮ។
សូមកុំឱ្យខកខាន!
ចូលរួមជាមួយយើងនៅក្នុងព្រឹត្តិការណ៍បើកសាខា (Open Campus) និង ថ្ងៃនៃអាជីពការងារ (Career Day) ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ! ជួបជាមួយក្រុមការងារយើងខ្ញុំ ទស្សនាជុំវិញបរិវេណសាលា និងចាប់ផ្តើមជំហានដំបូងនៃអនាគតដ៏ភ្លឺស្វាង។
ចុះឈ្មោះពេលនេះ ឬទាក់ទងមកកាន់យើងសម្រាប់ព័ត៌មានន្ថែម៖
កាលបរិច្ឆេទ ម៉ោង ទីតាំង តេលេក្រាម
10 - 12 កក្កដា 2025 8:00 - 12:00PM សាខាចាក់អង្រែ
ផ្ទះលេខ៦៥០ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ https://t.me/+85578672071
10 - 12 កក្កដា 2025 8:00 - 12:00PM សាខាវាលស្បូវ
ផ្ទះលេខ១A ផ្លូវជាតិលេខ១, សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ https://t.me/+85578672060
ទទួលចុះឈ្មោះកុមារចាប់ ពីអាយុពីរឆ្នាំកន្លះឡើងទៅ ចាប់ពីថ្ងៃទី ១៦ ឧសភា ២០២៥ ពីថ្នាក់មត្តេយ្យសិក្សាកម្រិតទាប រហូតដល់ ថ្នាក់ទី១២ (Nursery to G12)។ លោកអ្នកអាចអញ្ចើញ ទៅកាន់សាខាណាមួយជិតអ្នក បំផុត ឬទំនាក់ទំនងតាមទូរស័ព្ទទៅកាន់សាខាដែលមានដូច ខាងក្រោម៖
Campus ទីតាំងសាខា លេខទូរសព្ទទំនាក់ទំនង
សាខាស្តេឌៀម ផ្ទះលេខ២០ ផ្លូវ១៩៦៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ 016 699 192 | 078 672 072 | 097 866 0979 | 078 672 074 | 098 966 786 | 097 866 0052
សាខាបឹងកក់ ភូមិ១២ ផ្លូវ២៨៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក 097 2112 820 | 078 672 067 | 016 699 195
សាខាទួលសង្កែ ផ្ទះលេខ៣០K ផ្លូវ៧៧៧ កែងផ្លូវ១០៣ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ 081 96 67 88 | 061 96 67 88 | 097 886 8469
សាខាបឹងត្របែក១ ផ្ទះលេខ១១៨ ផ្លូវ៩៩ សង្កាត់ដើមថ្កូវ ខណ្ឌចំការមន 081 499 066 | 017 499 066 | 097 886 4985
សាខាបឹងត្របែក២ ផ្ទះលេខ៧២ ផ្លូវ៩៩ សង្កាត់ដើមថ្កូវ ខណ្ឌចំការមន 097 2112 103 | 078 672 062 | 016 699 202
សាខាបឹងត្របែក៣ ផ្ទះលេខ៥០ ផ្លូវ៤៨៨ សង្កាត់ដើមថ្កូវ ខណ្ឌចំការមន 097 2112 786 | 078 672 064 | 016 699 201
សាខាឌួងងៀប ផ្ទះលេខ៣១ ផ្លូវ ឌួងងៀប២ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ 097 496 7711| 077 912 129 | 016 630 106
សាខាបឹងឈូក ផ្ទះលេខ១៤២ ផ្លូG សង្កាត់ក្រាំងធ្នុង់ ខណ្ឌសែនសុខ 097 764 7722 | 077 219 219 | 016 900 788
សាខាចំការដូង បុរីពីភពថ្មីចំការដូង អគារ១ ផ្លូវ១៩ សង្កាត់ដង្កោ ខណ្ឌដង្កោ 097 794 7733 | 078 672 069 | 016 699 193
សាខាចាក់អង្រែ ផ្ទះលេខ៦៥០ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ 097 2112 875 | 078 672 071 | 016 699 196
សាខាវាលស្បូវ ផ្ទះលេខ១A ផ្លូវជាតិលេខ១, សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ 097 2113 668 | 078 672 060 | 016 938 868
សាខាខេត្តព្រះសីហនុ ភូមិ៣ ផ្លូវ១១១ សង្កាត់២ ខេត្តព្រះ សីហនុ 096 6333 222 | 087 5 777 15 | 097 616 7788 | 095 24 58 57
សាខាសោវេស្ត ផ្ទះលេខ០៣ ផ្លូវ១៣B សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ 097 589 7711 | 078 672 063 | 016 909 706
សាខាសែនសុខ ផ្លូវ១៩៤៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ 012 361 663 | 015 728 221 | 097 6 755 343
សម្រាប់ ព័ត៌មានលម្អិតបន្ថែម និងដើម្បីចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះសូមចុចនៅលើ តំណរភ្ជាប់មួយនេះ : https://t.me/WIStelegr ឬ ទូរស័ព្ទ 092388309 ។