លាង ឧត្ដម ទុក្ខធំ ឪពុកស្លាប់នៅព្រឹកនេះ
- 2018-05-09 02:44:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លាង ឧត្ដម ទុក្ខធំ ឪពុកស្លាប់នៅព្រឹកនេះ
ចន្លោះមិនឃើញ
ឪពុកតារាសម្ដែង លាង ឧត្ដម បានទទួលមរណភាពនាព្រឹកមិញនេះនៅគេហដ្ឋាន ក្រោមការទួញសោកបោកខ្លួនរបស់សាច់ញាតិ។
ឪពុករូបនេះ បានធ្លាក់ខ្លួនឈឺធ្ងន់កាលពីប៉ុន្មានថ្ងៃមុន និងត្រូវបានក្រុមគ្រួសារនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ប៉ុន្តែដោយស្ថានភាពកាន់តែធ្ងន់ធ្ងរ ក្រុមគ្រួសារ ក៏បាននាំយកមកផ្ទះវិញ។ ឧត្ដម បានបញ្ចេញសារពិបាកចិត្តជាច្រើនតាំងពី អ្នកមានគុណរូបនេះ ចូលទៅពេទ្យដំបូងរហូតដល់យកត្រឡប់មកផ្ទះវិញ។
នៅព្រឹកនេះ អ្នកមានគុណរបស់លោក បានចាកចេញពីក្រុមគ្រួសាររហូតហើយ!