មិនធម្មតា! លក្ខណៈពិសេសនៃទូក ង វែងបំផុតរបស់កម្ពុជាត្រៀមបំបែកកំណត់ត្រាពិភពលោក

  • 2018-05-11 10:20:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​បណ្ឌិត ងិន​ បាណាល់ ​អនុប្រធាន​គណៈកម្មការផលិតទូក-ង វែងជាងគេលើពិភពលោក ដើម្បី​បំបែកឯតទគ្គកម្ម បានឲ្យដឹងថា ទូក-ង វែងជាងគេ លើពិភពលោក បាន​រៀបរាប់​ពី​លក្ខណៈ​ពិសេស​មួយចំនួន រួមមាន៖

ទី១៖ ទូកនេះ ធ្វើប្រវែង៨៥ម៉ែត្រ ទទឹង១,៥៥ម៉ែត្រ ផ្ទុកចំណុះទូកសរុប១៧៩នាក់​

ទី២៖ ទូកនេះ ធ្វើអំពីឈើគគីរ ដែលធននឹងទឹក ក្នុងនោះត្រូវប្រើឈើពី៦ដើម ដើម្បីផលិត, ចំណែកច្រវាទូកវិញ ធ្វើអំពីឈើស្រឡៅ ដែលមានទម្ងន់ស្រាល​

ទី៣៖ ក្បាលទូក ឆ្លាក់ចេញជាក្បាលនាគ ឯកន្ទុយឆ្លាក់ជាកន្ទុយហង្ស ភ្ជាប់ដោយក្បាច់រចនាបុរាណរបស់ខ្មែរសុទ្ធសាធ

ទី៤៖ ចំ​ពោះសមាសភាពចំណុះទូកវិញ យកមក​ពី​ទាហាន​ជើងទឹក​១០០នាក់ នគរបាល​ជើងទឹក៨០នាក់​ បូករួមកម្លាំងយុវជន និងប្រជាពលរដ្ឋស្ម័គ្រចិត្តមួយចំនួនទៀត សម្រាប់ត្រៀមបម្រុងផ្លាស់ប្ដូរដៃគ្នា៕

អត្ថបទ៖ ស៊ិន សាវ៉េត

រូបភាព Facebook ឯកឧត្តម ហ៊ុន ម៉ានី

អត្ថបទថ្មី