F1 ហាមមិនឲ្យ Ferrari ដាក់ដែកទប់កញ្ចក់សងខាងលើឡានប្រណាំង
- 2018-05-18 07:46:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
F1 ហាមមិនឲ្យ Ferrari ដាក់ដែកទប់កញ្ចក់សងខាងលើឡានប្រណាំង
ចន្លោះមិនឃើញ
ដែកទប់កញ្ចក់មើលផ្លូវសងខាងរបស់រថយន្តប្រណាំង Ferrari ត្រូវហាមមិនឲ្យមានតទៅទៀតក្រោយកើតមានរឿងចម្រូងចម្រាស់តវ៉ាកើតឡើងនៅទីលាន Spanish Grand Prix កាលពីសប្ដាហ៍មុន។
នៅរដូវកាលថ្មីនេះរថយន្ត Formula 1ទាំងអស់មានបំពាក់ដែក Halo សម្រាប់ការពារក្បាលកីឡាករប្រណាំង ប៉ុន្តែ Ferrari បានបន្ថែមដែកទប់កញ្ចក់សម្រាប់មើលក្រោយ២ទៀត ដែលវាជាអ្វីដែលគណៈកម្មការរៀបចំការប្រកួតហាមមិនឲ្យមាន។
គួររម្លឹកថាលើទីលានក្នុងប្រទេសអេស្ប៉ាញលេខ១បានទៅលើ Lewis Hamilton មកពីក្រុម Mercedes ស្របពេលដែល Sebastian Vettel មកពី Ferrari ផ្ទាល់បញ្ចប់ក្នុងចំណាត់ថ្នាក់លេង៤ ចំណែកមិត្តរួមក្រុម Kimi Raikkonen បានបោះបង់ការប្រកួតបន្ទាប់ពីបើកបាន២៥ជុំ៕