បារ៉ាក់ អូបាម៉ា យល់ព្រមចុះកិច្ចសន្យា ថតឲ្យ Netflix ច្រើនឆ្នាំ
- 2018-05-22 02:57:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បារ៉ាក់ អូបាម៉ា យល់ព្រមចុះកិច្ចសន្យា ថតឲ្យ Netflix ច្រើនឆ្នាំ
ចន្លោះមិនឃើញ
លោក Barack Obama អតីតប្រធានាធិបតីអាមេរិកទី៤៤ ព្រមទាំងភរិយារបស់លោក បានចុះកិច្ចព្រមព្រៀងយល់ព្រមថតឲ្យក្រុមហ៊ុន Netflix ក្នុងរយៈពេលវែង។
លោក Obama និងលោកស្រី Michelle នឹងបង្ហាញវត្តមាននៅក្នុងកម្មវិធីរបស់ Netflix ចាប់ផ្ដើមពីឆ្នាំ២០១៩ខាងមុខតទៅ។ យ៉ាងណាមិញ ពេលវេលាជាក់លាក់នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។
Netflix បានប្រាប់ថា លោក Obama នឹងបង្កើតកម្មវិធីចម្រុះគ្នា ដោយក្នុងនោះមានដូចជា កម្មវិធីថតទុកមុន កម្មវិធីផ្សាយផ្ទាល់ និងភាពយន្តឯកសារជាដើម។
បន្ថែមពីនេះ Netflix បានបញ្ជាក់ទៀតថា លោក Obama និងភរិយា នឹងឡើងធ្វើជាពិធីករ ឬក៏ជាអ្នកសម្របសម្រួលកម្មវិធី ហើយជួនកាលអ្នកទាំង២នឹងធ្វើជាអ្នកដឹកនាំកម្មវិធីថែមទៀតផង។
ទាក់ទងនឹងតម្លៃខ្លួន Netflix មិនបានបង្ហាញប្រាប់ដល់សាធារណជននោះទេ៕
ចុចអាន៖