គួរ​ឲ្យ​សោក​ស្ដាយ​! Emma Watson បែក​បាក់​ស្នេហា​ជាមួយ​តួ​រឿង Glee បាត់!

  • 2018-05-29 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Emma Watson និង​សង្សារ Chord Overstreet ទើប​តែ​បែក​គ្នា​ថ្មីៗ​នេះ​បន្ទាប់​ពី​ទាក់​ទង​គ្នា​បាន​ ៦​ខែ។

បើ​យោង​តាម​សារព័ត៌មាន​ The Sun បាន​ឲ្យ​ដឹង​ថា​ គូស្នេហ៍​មួយ​គូ​នេះ​បាន​បែក​បាក់​គ្នា​ជា​ផ្លូវ​ការ ហើយ​ Emma បាន​ឈប់ Follow តួ​រឿង​ Glee នៅ​លើ​បណ្ដាញ​សង្គម​ Instagram ទៀត​ផង។

Emma Watson ដែល​យើង​បាន​ស្គាល់​តាម​រយៈ​សែស្រឡាយ​រឿង "Harry Potter” បាន​ជួប​តារា​សម្ដែង Chord Overstreet កាល​ពី​ឆ្នាំ​មុន​ហើយ​ក៏​បាន​ចាប់​ផ្ដើម​ទាក់ទង​គ្នា​បន្ទាប់​ពី​នាង​ទើប​តែ​បែក​បាក់​ជាមួយ​សង្សារ​ចាស់​​លោក William Knight ក្រោយ​ទាក់​ទង​គ្នា​រយៈ​ពេល​២​ឆ្នាំ​។

អ្នក​ទាំង​ពីរ​តាម​ពិត​ទាក់ទង​គ្នា​អស់​រយៈ​ពេល​ប៉ុន្មាន​ខែ​រួច​មក​ហើយ ប៉ុន្តែ​ព្យាយាម​មិន​បង្ហាញ​អ្នក​ដទៃ​ថា​ពួក​គេ​កំពុង​តែ​​ស្រលាញ់​គ្នា ទើប​តែ​ប៉ុន្មាន​ខែ​នេះ​ទេ​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ថត​បាន​ដើរ​លេង​ជាមួយ​គ្នា​នៅ​ទី​សាធារណៈ។

អតីត​គូស្នេហ៍​នេះ​បាន​ចំណាយ​ពេល​ជាមួយ​គ្នា​ជា​ច្រើន​ នៅ​ទីក្រុង Los Angeles សហរដ្ឋ​អាមេរិក​ ប៉ុន្មាន​ខែ​មុន​នេះ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ​ដែល​អ្នក​ទាំង​ពីរ​បាន​បែក​បាក់​គ្នា​ទៅ​ហើយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ