កក្រើក​ទៀត​ហើយ សុខ ធី អាច​​ប៉ះ ឈុត សេរីវ៉ាន់ថន ​ក្នុង​កីឡា​ជាតិ​លើក​ទី​២

  • 2018-05-29 04:16:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ ​ប្រភេទ​កីឡា​ប្រដាល់​សេរី​របស់​កម្ពុជា ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ស្អែក​នេះ​ទៅ​ហើយ។

ក្នុង​នោះ​ដែរ ​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ​គេ​សង្កេត​ឃើញ​មាន​កីឡាករ​ល្អ​ៗ​ច្រើន​ចូលរួម​ប្រកួត។ សុខ ធី ​​អ្នក​ប្រដាល់​ជើង​ថ្ម ​ក៏​មាន​ឈ្មោះ​ចូលរួម​ដែរ ​ហើយ​រូបគេ​នៅ​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ជាមួយ ឈុត សេរីវ៉ាន់ថន។ អ្នក​ប្រដាល់​មក​ពី​ខេត្ត​ជាប់​ប្រទេស​ថៃ ទាំង​ពីរ​នាក់​នេះ ​អាច​នឹង​ប៉ះ​គ្នា​ប្រសិន​បើ​ពួកគេ​​យក​ឈ្នះ​ជា​បន្ដ​បន្ទាប់​បាន។

សុខ ធី

សុខ ធី ​ជា​កីឡាករ​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​៣០០​ដង​ទៅ​ហើយ។ ដោយ​ឡែក​រូបគេ​ទើប​តែ​បាន​ខ្សែ​ក្រវាត់​១​ថែម​ទៀត ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ដោយ​ឡែក​សម្រាប់ ឈុត សេរីវ៉ាន់ថន ​វិញ ​ជា​កីឡាករ​យុវជន​ម្នាក់​ពោរពេញ​ទៅ​ដោយ​ទឹក​ចិត្ត​ប្រយុទ្ធ។ ​កីឡាករ​មក​ពី​ខេត្ត​បាត់ដំបង​នេះ ​ត្រូវ​បាន​អ្នក​គាំទ្រ​ស្រលាញ់​ខ្លាំង ដោយសារ​តែ​ការ​វាយ​របស់​គេ​គ្រប់​ប្រកួត សុទ្ធ​តែ​ល្អ​មើល​ទាំង​អស់។

ឈុត សេរីវ៉ាន់ថន

ក្នុង​កីឡា​ជាតិ​នេះ​ដែរ ​ប្រភេទ​កីឡា​ប្រដាល់​សេរី ​នឹង​មាន​៨​ប្រភេទ​ទម្ងន់ ដូច​ទៅ​នឹង​ការ​ប្រកួត​ប្រដាល់​សកល​ដែរ។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ត​ទៅ៕

អត្ថបទ៖ មុន្នីរម្យ