មកស្គាល់ប្អូនប្រុសទាំង២ គៀត សុវណ្ណាឡាង សង្ហាមិនចាញ់តួកុន
- 2018-05-30 02:19:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ប្អូនប្រុសទាំង២ គៀត សុវណ្ណាឡាង សង្ហាមិនចាញ់តួកុន
ចន្លោះមិនឃើញ
ថ្មីៗនេះ គៀត សុវណ្ណាឡាង បានបណ្ដើរប្អូនប្រុសទាំង២ ទៅចូលរួមកម្មវិធីសម្ពោធរឿង "ចិញ្ចៀនខ្មោច" នៅផ្សារទំនើបអ៊ីអន ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមិត្តភ័ក្ដិទាំងក្នុង និងក្រៅសិល្បៈ។
ដូច្នេះថ្ងៃនេះ Sabay សូមបង្ហាញប្អូនប្រុសទាំងពីររបស់ គៀត សុវណ្ណាឡាង ឲ្យប្រិយមិត្តបានស្គាល់ទាំងអស់គ្នា៖
ប្អូនប្រុសទី៤ គៀត សុវណ្ណាឡាង មានឈ្មោះ គៀត សុវណ្ណឧត្តម អាយុ ១៨ឆ្នាំកំពុងសិក្សា ថ្នាក់ទី១១ ។ ចំពោះគោលបំណងនៅថ្ងៃអនាគត ចូលសិល្បៈទៅតាមបងស្រីដែរ ឬ អត់មិនទាន់ប្រាកដទេ អាស្រ័យទៅលើពេលវេលា។
ចំណែកឯប្អូនពៅ វិញឈ្មោះ គៀត ឈុន អាយុ ១៧ឆ្នាំកំពុងតែសិក្សាថ្នាក់ទី១០ ធ្លាប់ថតរឿងឲ្យអ្នកស្រី ពាន់ ភួង បុប្ផា ក្នុងរឿង "ទឹកចិត្តម្ដាយសម័យថ្មី" បានមួយរឿងក៏ផ្អាក ព្រោះជាប់រវល់រៀនសូត្រ។ ថ្ងៃខាងមុខបើទំនេរពីការសិក្សាប្អូនប្រុសតួឯកស្រីក្នុងរឿង "មន្តស្នេហ៍ក្រមុំបាយឆា" នឹងចូលប្រឡូកសិល្បៈបន្តទៀត៕