ជំនួបរវាងតារាអាស៊ី ៣ប្រទេសក្នុងកម្មវិធីបង្ហាញម៉ូដរបស់ LV បង្កភាពភ្ញាក់ផ្អើលមិនធម្មតា
- 2018-05-30 02:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំនួបរវាងតារាអាស៊ី ៣ប្រទេសក្នុងកម្មវិធីបង្ហាញម៉ូដរបស់ LV បង្កភាពភ្ញាក់ផ្អើលមិនធម្មតា
ចន្លោះមិនឃើញ
កម្មវិធីបង្ហាញម៉ូដខ្នាតអន្តរជាតិ Louis Vuitton Cruise 2019បានប្រារព្ធឡើងកាលពីថ្ងៃទី ២៨ខែឧសភាកន្លងទៅ នៅក្នុងប្រទេសបារាំងដោយមានការចូលរួមពីសំណាក់តារាៗល្បីជាច្រើនមកពីប្រទេសមួយចំនួន ពិសេសតារាមកពីតំបន់អាស៊ី។
ក្នុងចំណោមតារាចូលរួមទាំងនោះ អ្នកដែលមានគេផ្ដោតចក្ខុមកលើគ្រប់គ្នាគឺ តារាកូរ៉េ Sehun (ក្រុម EXO), តារាថៃ Urassaya និងតារាតៃវ៉ាន់ Ranie Yang។
រូបថតជុំគ្នាបស់តារាអាស៊ីទាំងនេះត្រូវបានចែកចាយពេញបណ្ដាញអ៊ីនធឺណិត ព្រោះនេះជាឱកាសពិសេសដែលពួកគេបានមកជុំគ្នាក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដលំដាប់អន្តរជាតិនេះ។ ក្នុងនោះរូបថត១សន្លឹកដែល Sehun និង Yaya ថតជុំគ្នាក៏ល្បីមិនធម្មតា តាមរយៈការចែកចាយរបស់អ្នកគាំទ្ររបស់ពួកគេរៀងៗខ្លួន។
យ៉ាងណាមិញក្រៅនេះ ក៏មានការចូលរួមពីសំណាក់ តារាហូលីវូដច្រើនទៀតដែរដូចជា Emma Stone, Jennifer Connelly, Camellia Jordana និងតារាប្រុសស្រីជាច្រើននាក់ទៀត៕