John Terry ចែក​ផ្លូវ​ជាមួយ​ Aston ក្រោយ​មិន​អាច​ជួយ​ក្រុម​មក​ Premier League

  • 2018-05-31 01:54:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

John Terry បាន​សម្រេច​​មិន​បន្ត​កុងត្រា​ថ្មី​ជាមួយ​ Aston Villa នោះ​ទេ​ក្រោយ​មិន​អាច​ជួយ​ក្រុម​ឈ្នះ​វគ្គ​ Play-off ហើយ​ឡើង​ទៅ​ Premier League រដូវ​កាល​ក្រោយ​។​

Terry

ខ្សែ​ការពារ​វ័យ​៣៧​ឆ្នាំ​​បាន​ចុះ​កុងត្រា​១​ឆ្នាំ​ប៉ុណ្ណោះ​ជាមួយ​ក្លឹប​នៅ​ក្របខ័ណ្ឌ​ Championship ហើយ​បង្ហាញ​ខ្លួន​បាន​៣៦​ប្រកួត​។​ យ៉ាង​ណា​ Terry មិន​អាច​ជួយ​ Aston ឡើង​ទៅ​ Premier League វិញ​បាន​បន្ទាប់​ពី​ត្រូវ​បរាជ័យ​ក្រោយ​ថ្វី​ជើង​ Fulham ១​ទល់​នឹង​០​។​

អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ និង​ Chelsea និយាយ​ថា​បរាជ័យ​នោះ​ធ្វើ​ឲ្យ​ខ្លួន​ឈឺចាប់​ខ្លាំង​ ហើយ​មាន​ការ​សោកស្ដាយ​ដែល​មិន​អាច​សម្រេច​បំណង​ដល់​ក្រុម​ និង​អ្នក​គាំទ្រ។ យ៉ាង​ណា​រូប​គេ​នៅ​មិន​ទាន់​បង្ហើប​ថា​នឹង​លេង​បាល់​បន្ត​ឬ​ក៏​ប្រកាស​ចូល​និវត្តន៍​ឡើយ៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី