ស្វាងចេស! មិនស្មានថា ស្វែង សុជាតា និយាយភាសាអង់គ្លេសល្អបែបនេះសោះ (វីដេអូ)

  • 2018-06-05 10:36:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកនាងស្វាយ​ សុជាតា តារាសម្តែង ដែលមានការគាំទ្រច្រើន និងពោរពេញដោយការសរសើរនិងទេពកោសល្យសម្តែងរបស់ អ្នកនាង ក្នុងការសម្តែងជាច្រើនរឿងផងនោះ ទើបតែថ្មីៗនេះ តារាពោរពេញដោយទេពកោសល្យរូបនេះបានធ្វើឱ្យ​មហាជន​អ្នកគាំទ្រ​កម្ពុជា​ភ្ញាក់​ព្រើតយ៉ាងខ្លាំង ចំពោះ​ការប្រើប្រាស់​ភាសា​អង់គ្លេស​របស់​អ្នកនាង ស្វែង សុជាតា នេះដែរ ព្រោះ​កន្លងមក​គេ​ពុំដែល​បានដឹងថាអ្នកនាង​មាន​សមត្ថភាព​ដែល​អាច​និយាយ​ភាសា​អង់គ្លេស​បាន​បែបនេះ​ទេ បើទោះជា​កន្លងមក​អ្នកនាង​ធ្លាប់​ត្រូវបាន​ជ្រើសរើស​ឱ្យចូល​រួម​សម្តែង​ក្នុង​ខ្សែ​ភាពយន្ត​ហូលីវូដ ដែល​ដឹកនាំ​សម្តែង​ដោយ​តារា​ស្រី អេ​ន​ជឺ​លី​ណា ជូ​លី ក៏ដោយ ។​ ​មានការ​លើកសរសើរ​ដល់​អ្នកនាង ស្វែង សុជាតា យ៉ាងខ្លាំង ដោយ​ក្នុងនាម​ជា​តារា​ខ្មែរ​មួយរូប អ្នកនាង​មិន​ត្រឹម​តែមាន​សមត្ថភាព​ខ្ពស់​ក្នុង​សម្តែង​នោះទេ ប៉ុន្តែ​អ្នកនាង​នៅមាន​សមត្ថភាព​ប្រើប្រាស់​ភាសា​អង់​គ្លេ​ង ដែលជា​ភាសា​ផ្លូវការ​ទី ២ បាន​យ៉ាង​ល្អ​ថែមទៀត ដែល​នេះ​សរ​បញ្ជាក់ថា​តារា​ខ្មែរ​យើង​គឺមាន​សមត្ថភាព​ខ្ពស់​មិន​ចាញ់​តារា​បរទេស​ណា​ឡើយ។

​​​​​ចំពោះ​ការប្រើប្រាស់​ភាសា​អង់គ្លេស​របស់​អ្នកនាង ស្វែង សុជាតា នេះដែរ បានធ្វើឱ្យ​មហាជន​អ្នកគាំទ្រ​កម្ពុជា​ភ្ញាក់​ព្រើត ព្រោះ​កន្លងមក​គេ​ពុំដែល​បានដឹងថាអ្នកនាង​មាន​សមត្ថភាព​ដែល​អាច​និយាយ​ភាសា​អង់គ្លេស​បាន​បែបនេះ​ទេ បើទោះជា​កន្លងមក​អ្នកនាង​ធ្លាប់​ត្រូវបាន​ជ្រើសរើស​ឱ្យចូល​រួម​សម្តែង​ក្នុង​ខ្សែ​ភាពយន្ត​ហូលីវូដ ដែល​ដឹកនាំ​សម្តែង​ដោយ​តារា​ស្រី អេ​ន​ជឺ​លី​ណា ជូ​លី ក៏ដោយ ។​ ​មានការ​លើកសរសើរ​ដល់​អ្នកនាង ស្វែង សុជាតា យ៉ាងខ្លាំង ដោយ​ក្នុងនាម​ជា​តារា​ខ្មែរ​មួយរូប អ្នកនាង​មិន​ត្រឹម​តែមាន​សមត្ថភាព​ខ្ពស់​ក្នុង​សម្តែង​នោះទេ ប៉ុន្តែ​អ្នកនាង​នៅមាន​សមត្ថភាព​ប្រើប្រាស់​ភាសា​អង់​គ្លេ​ង ដែលជា​ភាសា​ផ្លូវការ​ទី ២ បាន​យ៉ាង​ល្អ​ថែមទៀត ដែល​នេះ​សរ​បញ្ជាក់ថា​តារា​ខ្មែរ​យើង​គឺមាន​សមត្ថភាព​ខ្ពស់​មិន​ចាញ់​តារា​បរទេស​ណា​ឡើយ ។ ​ជាក់ស្តែង​ខណៈដែល​អ្នកនាង ស្វែង សុជាតា បានធ្វើការបង្ហោះវិដេអូមួយ ដែលកំពុង​បំពេញការងារ​ថត ក៏ដូចជា​ធ្វើ​ទស្សនៈកិច្ច​នៅតាម​មន្ទី​រពេទ្យ​ប្រទេស​ថៃ​មួយចំនួន​នោះ អ្នកនាង​បាន​ប្រើប្រាស់​ភាសា​អង់គ្លេស​ដើម្បី​ធ្វើការ​ទាក់ទង​គ្នា ដោយ​អ្នកនាង​និយាយបាន​យ៉ាង​ល្អ និង យ៉ាង​ស្ទាត់​ជាមួយ​បុគ្គលិក​ពេទ្យ​នៅ​ទីនោះ ។ មិនត្រឺមប៉ុណ្នឹង បើទោះបីជាភាសា​អង់គ្លេស​របស់​អ្នកនាង ស្វែង សុជាតា ត្រូវបាន​មហាជន​និយាយថា​មានការ​ប្រើប្រាស់​បាន​យ៉ាង​ល្អ​ក្តី ប៉ុន្តែ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អ្នកនាង​បានសរសេរថា «​សូម​អ​ធ្យា​ស្រ​យ័​ផង​បងប្អូន ខ្ញុំ​និយាយ​ភាសា​អង់គ្លេស​មិនបាន​ល្អ​ទេ តែ​គ្រាន់តែ​ចង់​ណែនាំ​លោកអ្នក​ឱ្យ​បានឃើញ​ទិដ្ឋភាព​ខ្លះៗ​របស់​បន្ទប់​អ្នកជំងឺ​របស់​មន្ទីរពេទ្យ​បំរុង​រ៉ាត់​ប្រទេស​ថៃ​» ។​

ចង់ដឹងច្បាស់ការយ៉ាងណាទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

រូបភាពយកពី​ FB Page ៖ ស្វែង សុជាតា