Yaya Toure នឹង​បន្ត​លេង​នៅ PL ដោយ​ព្រម​យក​ប្រាក់​ឈ្នួល​សែន​ទាប​មិន​គួរ​ឲ្យ​ជឿ

  • 2018-06-05 14:07:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ ភ្នាក់​ងារ​កីឡាករ Yaya Toure លោក Dimitri Seluk បាន​ឲ្យ​ដឹង​ថា ខ្សែ​បម្រើ​ "ត្រៀម​ខ្លួន​រួច​រាល់" ក្នុង​ការ​បន្ត​លេង​នៅ​ក្លឹប​ធំៗ​ Premier League ហើយ​ព្រម​ទទួល​យក​ប្រាក់​ឈ្នួល​ដ៏​សែន​ទាប ត្រឹម ១ ផោន (១,៣៤ ដុល្លារ​សហរដ្ឋ​អាមេរិក)។

ភ្នាក់​ងារ​កីឡាករ Yaya Toure លោក Dimitri Seluk

លោក Seluk បាន​និយាយ​ច្បាស់ៗ​ប្រាប់សារព័ត៌មាន Sport24 ថា ខ្សែ​បម្រើ Toure នឹង​បន្ត​លេង​ក្នុង​លីគ​កំពូល​អង់គ្លេស ដើម្បី "បញ្ជាក់​ឲ្យ​អ្នក​គាំទ្រ Manchester Cityដឹង​ថា​កីឡាករ​រូប​នេះ​មិន​ទាន់​លេង​មិន​កើត​ឡើយ”។

លោក​ភ្នាក់ងារ​រូប​នេះ​ បាន​ប្រកាស​ក្ដែងៗ​ថា ខ្សែ​បម្រើ​កូឌីវ័រ​នឹង​ចូល​រួម​ជាមួយ​ក្លឹប​ធំៗ​នៅ​អង់គ្លេស ដោយ​ "ព្រម​យក​ឈ្នួល​ត្រឹម ១ ផោន ក្នុង​មួយ​សប្ដាហ៍"។ យ៉ាង​នេះ​ក្ដី លោក Seluk បាន​បញ្ជាក់​ថា ក្លឹប​ថ្មី​របស់ Toure ត្រូវ​តែ​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​ "ផ្អែក​លើ​អត្រា​ជោគជ័យ​របស់​កីឡាករ" អម​ជាមួយ​នឹង​ប្រាក់​នឿយហត់​ដ៏​តិច​មួយ​នេះ។

លោក​ភ្នាក់​ងារ បាន​បន្ត​ថា កីឡាករ Yaya Toure គឺ​ពិត​ជា​ល្អ​សម្រាប់​ក្លឹប​ Arsenal, Chelsea, Tottenham, Liverpool និង Manchester United។

សូម​បញ្ជាក់​ផង​ដែរ Yaya Toure បាន​ចាក​ចេញ​ពី Manchester City កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ បន្ទាប់​ពី​ផុត​កុងត្រា ក្រោយ​រួម​រស់​ជាមួយ​គ្នា​អស់​ពេល​ជាង ៨ ឆ្នាំ។ ទោះ​ជា​យ៉ាង​ណា តាំង​ពី​លោក Pep Guardiola ចូល​មក​កាន់​តួនាទី​ជា​អ្នក​ចាត់​ការ​ក្លឹប​កាល​ពី​ឆ្នាំ ២០១៦​មក ខ្សែ​បម្រើ Toure ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ជា​ច្រើន​យល់​ថា បាន​បាត់​បង់​ភាព​សំខាន់​ខ្លួន​នៅ​ក្លឹប ដោយ​កីឡាករ​រូប​នេះ​មិន​សូវ​ត្រូវ​បាន​លោក​អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​ដាក់​ឲ្យ​ចូល​លេង​ឡើយ៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី