ស្ដេច​ទីលាន​ដី​ក្រហម Nadal បន្ត​ឈ្នះ​ពាន​នៅ​ French Open

  • 2018-06-11 00:41:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rafael Nadal បាន​ក្លាយ​ជា​ជើង​ឯក​ French Open ឬ Roland-Garros ជា​លើក​ទី​១១​ក្នុង​អាជីព​ក្រោយ​យក​ឈ្នះ​ Dominic Thiem ផុយ​ៗ​ដោយ​លទ្ធផល​៣​សិត​ទល់​នឹង​០។​

Nadal

អ្នក​វាយ​កូន​បាល់​លេខ​១​ពិភពលោក​បាន​ផ្ដួល​គូ​ប្រជែង​មក​ពី​ប្រទេស​អូទ្រីស​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​យប់​មិញ​ដោយ​លទ្ធផល​ ៦-៤ ៦-៣ ៦-២ នៅ​ប្រទេស​បារាំង។​ នេះ​គឺ​ជា​ការ​ឈ្នះ​ពាន​ Grand Slam (ពាន​ធំៗ​ក្នុង​កីឡា​តេន្នីស)​ ជា​លើក​ទី​១៧​ហើយ​របស់​ Nadal តិច​ជាង​ Roger Federer ចំនួន​៣ (Federer ឈ្នះ​២០​ដង)។​

Nadal មាន​រហស្សនាម​ថា​ស្តេច​លើ​ទីលាន​ដី​ក្រហម​ ដោយ​សារ​គ្មាន​កីឡាករ​ណា​ធ្លាប់​លើក​ពាន​ French Open ដែល​លេង​លើ​ទីលាន​ដី​ក្រហម​ច្រើន​ជាង​រូប​គេ​នោះ​ទេ​លើ​វិញ្ញាសា​វាយ​ទោល​បុរស​នៅ​ក្រោយ​ឆ្នាំ​១៩៦៧​មក​៕

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី