ម៉ែយ៉ាងម៉េចកូនអ៊ីចឹង! ស្ទីលតែងខ្លួនដូចៗគ្នារបស់ Gubgib និងកូនកំពុងល្បីពេញប្រទេស
- 2018-06-14 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ែយ៉ាងម៉េចកូនអ៊ីចឹង! ស្ទីលតែងខ្លួនដូចៗគ្នារបស់ Gubgib និងកូនកំពុងល្បីពេញប្រទេស
ចន្លោះមិនឃើញ
ម្ដាយកូន ២នាក់ដែលសុទ្ធសឹងជាតារាកំពុងមានប្រជាប្រិយភាពពេញប្រទេសថៃ គឺ Gubgib និង BaoBao ទទួលបានក្ដីស្រឡាញ់ជាច្រើនពីសំណាក់អ្នកគាំទ្រមិនត្រឹមតែភាពក្រមិចក្រមើម ប៉ុន្តែក៏ដោយសារការតុបតែងខ្លួនដូចគ្នារបស់ពួកគេដែរ។
ពេលទៅណាមកណាម្ដងៗ Gubgib ជានិច្ចកាលតែងខ្លួនយ៉ាងមានរបៀបរៀបរយ ទាន់សម័យកាលកំពុងពេញនិយម។ ក្នុងនោះនាងក៏មិនភ្លេចរៀបចំឲ្យកូនស្រីដ៏ឆ្លាតរបស់នាង Bao Bao ឲ្យលេចធ្លោមិនចាញ់គ្នាដែរ។ ជាទូទៅគេតែងសង្កេតឃើញថា បើម្ដាយស្លៀកពាក់ឈុតពណ៌អ្វី នោះកូនស្រីក៏ត្រូវលេងខ្លួនឲ្យដូចដែរ។
នេះជាចំណីភ្នែកគួរឲ្យចាប់អារម្មណ៍ ហើយក៏ពេញនិយមគួរសមដែរនាសម័យបច្ចុប្បន្ន។ អ្នកម្ដាយមួយចំនួនតែងប្រាថ្នាធ្វើបែបនេះ ពេលមានកូន ពិសេសកូនស្រី ព្រោះឈុតជាគូនេះពិតជាស្ដែងបញ្ជាក់ពីក្ដីស្រឡាញ់មិនអាចខ្វះគ្នាបានរបស់ម្ដាយកូនមានចំពោះគ្នា៕
ទស្សនាដោយរីករាយរូបភាពដូចខាងក្រោម៖