ចង់បានកាសថ្មី សាកមើល ៣ ម៉ូដែលនេះ ធូរថ្លៃហើយ គុណភាពវិញមិនណយ
- 2018-06-15 07:13:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានកាសថ្មី សាកមើល ៣ ម៉ូដែលនេះ ធូរថ្លៃហើយ គុណភាពវិញមិនណយ
ចន្លោះមិនឃើញ
ថ្មីៗនេះឃើញមានកាស Bluetooth ប្រភេទថ្មី ម៉ាក QCY មកពីហុងកុង កំពុងចរាចរណ៍លើទីផ្សារកម្ពុជា ដែលគុណភាពមិនចាញ់ម៉ាកល្បីៗដទៃប៉ុន្មាន តែតម្លៃហាក់ធូរថ្លៃច្រើន។
លោក សោភ័ណ បុគ្គលិកហាងលក់ទូរសព្ទដៃ 3Plus ដែលនាំចូលកាស QCY បាននិយាយថា៖ "QCY នេះ ជាក្រុមហ៊ុនមកពីហុងកុង ហើយគេចរាចរណ៍ច្រើនប្រទេសហើយលើពិភពលោក មានទាំងប្រទេសជិតខាងយើង មានទាំងនៅអាមេរិក កាណាដាជាដើម"។
ចំណុចពិសេសរបស់កាសខាងលើត្រង់ QCY ជាក្រុមហ៊ុនផ្ដោតលើការផលិតកាសបែប Bluetooth តែមួយមុខ ដែលបានន័យថា ជំនាញលើកាសប្រភេទនេះ បូករួមទាំងតម្លៃសមរម្យ ឯសំឡេងក៏លាន់បានល្អ។ នេះបើតាមការបញ្ជាក់ពីលោក សោភ័ណ។
បច្ចុប្បន្ន កាសដែលរាល់ពេលប្រើអាចកាត់បន្ថយសំឡេងរំខានខាងក្រៅទាំង ៣ នេះ អាចរកទិញបាននៅហាងលក់ទូរសព្ទ ៣ គឺ LK Store, 3Plus Mobile Store, Piseth16 Phone Shop ដោយមានការធានាលើជួសជុល ៦ខែ៕