មិន​ចាច់​ប្រើ Photoshop តែ​លទ្ធផល​រូបថត​សឹង​មិន​ជឿ គ្រាន់​​តែប្រើ​ល្បិច​សាមញ្ញ​បំផុត

  • 2018-06-16 06:30:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​ថត pre-wedding ឈ្មោះ Mathias Fast បាន​បង្ហើប​ពី​ល្បិច​ដ៏​សាមញ្ញ​បំផុត​មួយ ដើម្បី​ថត​រូប​បែប​ឆ្លុះ​ដូច​កញ្ចក់​បាន​ស្អាត​បំផុត​ដោយ​មិន​ចាំបាច់​ប្រើ Photoshop ដោយ​គ្រាន់​តែ​ប្រើ screen ទូរស័ព្ទ​ប្រភេទ​ណា​ក៏​បាន​ សម្រាប់​ប្រើ​ជា​កញ្ចក់​​ធ្វើ​ឲ្យ​រូប​ឆ្លុះ​គ្នា​ទៅ​វិញ​ទៅ​មក។

ថត​រូប​បែប​ផ្ទៃ​ឆ្លុះ អាច​ឲ្យ​​អ្នក​ថត​យក​ត្រឹម​ផ្ទៃ​ណា​ដែល​អ្នក​ចង់​បាន។ រូបមន្ត​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​អ្នក​ស្រលាញ់​ការ​ថត​រូប​ជា​ច្រើន​ប្រើ​វា​ដើម្បី​ថត​អាគារ សំណង់​ ឬ ​ទេសភាព​នានា​ដោយ​យក​ផ្ទៃ​ទឹក​ធ្វើ​ជា​កញ្ចក់​ឆ្លុះ។ ប៉ុន្តែ​ការ​ប្រើ​អេក្រង់​ទូរស័ព្ទ​ធ្វើ​ជា​ផ្ទៃ​ឆ្លុះ អ្នក​អាច​ប្រើ​ក្នុង​កាលៈទេសៈ​ណា​ក៏​បាន មិន​ចាំបាច់​មាន​ផ្ទៃ​ទឹក​ឡើយ។

វិធី​ថត​គឺ​សាមញ្ញ​បំផុត គឺ​​ដាក់​ទូរស័ព្ទ​របស់​អ្នក​​នៅ​ផ្នែក​ខាង​ក្រោម​នៃ Lense កាមេរ៉ា ដូច​ក្នុង​រូប​ខាង​ក្រោម ហើយ​​ផ្អៀងផ្អង​ទូរស័ព្ទ​រហូត​ដល់​អ្នក​ប្លង់​ដែល​អ្នក​ចង់​បាន​ពិតប្រាកដ។

លទ្ធផល​ដូចរូប​ខាង​ក្រោម៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សុខ លាងហ៊ត