Adele ចូល​ច្រៀង​វិញ និង​ប្រកាស​ថ្ងៃ​បញ្ចេញ​អាល់ប៊ុម​ថ្មី

  • 2018-06-25 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​សំឡេង​បាន Adele បាន​បញ្ចេញ​អាល់ប៊ុម​ចុង​ក្រោយ​ខ្លួន​ ចំណង​ជើង​ "២៥"​ កាល​ពី​ឆ្នាំ ២០១៥។ បន្ទាប់​ពី​អស់​រយៈ​ពេល​ ៣​ឆ្នាំ​នៅ​ខាង​ក្រៅ​ស្ទូឌីយ៉ោ ពេល​នេះ​មាន​ប្រភព​ព័ត៌មាន​ជា​ច្រើន​បាន​រាយការណ៍​ថា Adele កំពុង​តែ​រៀប​ចំ​ថត​បទ​ចម្រៀង​ថ្មីៗ។

ប្រភព​ទាំង​នោះ​បាន​ប្រាប់​ The Sun ថា​ម្ចាស់​បទ​ "Hello” បាន​ជួប​ប្រជុំ​ជាមួយ​ ក្រុមហ៊ុន​ផលិត​ចម្រៀង​របស់​នាង ដើម្បី​រៀប​ចំ​ផលិត​អាល់ប៊ុម​ទី​៤​ គ្រោង​ដាក់​បញ្ចេញ​នៅ​រដូវ​គ្រីស្តម៉ាស​ឆ្នាំ ២០១៩​ខាង​មុខ។

បើ​យោង​ទៅ​តាម​​ សារព័ត៌មាន​ The Sun តារា​វ័យ​ ៣០​ឆ្នាំ​នេះ បាន​ជួប​ប្រជុំ​អំពី​គម្រោង​ថត​ចម្រៀង​​នៅ​ដើម​ខែ​ នៅ​ការិយាល័យ​ក្រុមហ៊ុន​ Sony ទីក្រុង​ឡុង​ និង​គ្រោង​ចំណាយ​ពេល​រដូវ​ក្ដៅ​នេះ​ដើម្បី​និពន្ធ​បទ​ចម្រៀង​ថ្មីៗ។

២​ឆ្នាំ​​កន្លង​ទៅ​នេះ Adele បាន​បញ្ចប់​តន្ដ្រី​ទេសចរណ៍​ទូទាំង​ពិភព​លោក​របស់​នាង ដោយ​ប្រាប់​ឲ្យ​អ្នក​គាំទ្រ​រង​ចាំ​យូរ​បន្តិច​មុន​នាង​ត្រលប់​មក​វិញ។ បន្ទាប់​ពី​បញ្ចេញ​អាល់ប៊ុម "១៩"​នៅ​ឆ្នាំ ២០០៨ "២១"​នៅ​ឆ្នាំ ២០១១ និង "២៥"នៅ​ឆ្នាំ ២០១៥​ Adele នឹង​ត្រលប់​មក​វិញ​ឆ្នាំ​ក្រោយ​នេះ​ហើយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ