រកឃើញបង្គាចាក់ចាហួយនៅវៀតណាម លក់ឲ្យភ្ញៀវទេសចររាប់សិបគីឡូរាល់ថ្ងៃ
- 2018-06-26 03:37:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញបង្គាចាក់ចាហួយនៅវៀតណាម លក់ឲ្យភ្ញៀវទេសចររាប់សិបគីឡូរាល់ថ្ងៃ
ចន្លោះមិនឃើញ
កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ប៉ូលិសបានរកឃើញបង្គាចាក់ចាហួយរាប់សិបគីឡូ នៅក្នុងហាងលក់គ្រឿងសមុទ្រ ២កន្លែង នៅក្នុងប្រទេសវៀតណាម។
ក្រុមអាជ្ញាធរបានរកឃើញបង្គាមានផ្ទុកសារធាតុគីមី ប្រហែល៤០គីឡូក្រាមនៅហាងលក់គ្រឿងសមុទ្រស្រស់ ឈ្មោះ Tinh Luyen និង ២០គីឡូក្រាមផ្សេងទៀត នៅហាង Coi Xuyen ក្នុងទីក្រុង Sam Son ខេត្ត Thanh Hoa។
ក្រោយធ្វើការត្រួតពិនិត្យ គេសង្កេតឃើញ បង្គាទាំងនោះមានសភាពដងខ្លួនធាត់ខុសពីធម្មតា ហើយក្បាលវាពោរពេញដោយចាហួយពណ៌ខៀវងងឹត។
លោក Nguyen Huu Tinh ម្ចាស់ហាង Tinh Luyen បាននិយាយថា លោកបានទិញបង្គាផ្ទុកគីមីនោះពីអ្នកស្រុក និងបន្ថែមថា លោកលក់ទៅឲ្យភ្ញៀវទេសចរប្រហែល ២០ ទៅ ៣០គីឡូក្រាមជារៀងរាល់ថ្ងៃ។
ទោះបីជាយ៉ាងណា ប៉ូលិសបានឃាត់ទុកបង្គាខាងលើទាំងអស់ ដើម្បីយកទៅត្រួតពិនិត្យបន្ថែម និងកំណត់ថា តើពួកវាមានផ្ទុកសារធាតុពុលឬក៏អត់៕
ចុចអាន៖