មក​ស្គាល់ជយលាភី ICT Award ទាំង ៤ ជំនាន់​តាំង​ពី​ឆ្នាំ ២០០៥

  • 2018-06-29 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ICT Award ជា​កម្មវិធីប្រកួតប្រជែង​ថ្នាក់​ជាតិ ដែល​រៀបចំឡើង​​ជា​រៀងរាល់ឆ្នាំ​តាំង​ពី​ឆ្នាំ ២០១៥ ដើម្បី​ជំរុញ​ដល់​​បណ្ដា​ស្ថាប័ន​រដ្ឋ​និង​ឯកជន​​​ បង្កើត​គំនិត​ថ្មីៗ​លើ​​​បច្ចេកវិទ្យា​ ដាក់ពាក្យ​ចូលរួម​​ប្រកួតប្រជែង​គ្នា​​។ តាំង​ពី​កកើត​លើក​ដំបូង​ ការ​ប្រកួតប្រជែង​នេះ​មាន​ការ​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ពី​គ្រប់មជ្ឍដ្ឋាន។

គិត​មក​ដល់​ឆ្នាំ ២០១៨ មាន​គម្រោង​កម្មវិធី​ចំនួន ១២ បាន​ជាប់​ជា​ជយលាភី​ប្រចាំ​ឆ្នាំ​៖

+ជយលាភី ICT Award ឆ្នាំ ២០១៥

ជយលាភី​ ICT Award ឆ្នាំ​២០១៥

1. មេដាយ​មាស៖ ដំណើរការ​ប្រព័ន្ធ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម – Ministry of Commercial 2. មេដាយ​ប្រាក់​៖ Khmer Smart Keyboard - ALiEN DEV 3. មេដាយ​សំរិទ្ធ៖ Learn Kor Ka - ក្រុមហ៊ុនCamAnt

+ជយលាភី ICT Award ឆ្នាំ ២០១៦៖

ជយលាភី ICT Award 2016
  1. មេដាយ​មាស: BookMeBus - Camtasia Technology Co., Ltd.
  2. មេដាយ​ប្រាក់: SmartPay - Smart Axiata Co., Ltd.
  3. មេដាយ​សំរិទ្ធ: TosFund – Cambodia’s First crowd-funding platform, Action IEC (with partners: Cometogether/Rotati)

+ជយលាភី ICT Award ឆ្នាំ ២០១៧៖

ជយលាភី ICT Award 2017
  1. មេដាយ​មាស: Jailbreak the Game – DirexPlay
  2. មេដាយ​ប្រាក់: Bong Pheak – Open Institute
  3. មេដាយ​សំរិទ្ធ: ប្រព័ន្ធ​ចុះ​បញ្ជី​រថយន្ត​ស្វ័យ​ប្រវត្តិ - ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន

+ជយលាភី ICT Award ឆ្នាំ ២០១៨៖

ជយលាភី ICT Award 2018
  1. មេដាយ​មាស: Morakot VB (Core Banking System) – Morakot Technology
  2. មេដាយ​ប្រាក់: Soyo Entertainment - Soyo
  3. មេដាយ​សំរិទ្ធ: BanhJi – PCG & Partner

ក្រៅ​ពី​ជយលាភី​ប្រចាំ​កម្មវិធី ក៏​មាន​គម្រោង​ដែល​ឈ្នះ​តាម​ប្រភេទ​មាតិកា​នីមួយៗ។

ការ​ប្រកួត​ប្រជែង ICT Awards មាន​ការ​បែងចែក​ទៅ​តាម​ប្រភេទ​និង​ពាន​រង្វាន់​ខុសៗ​គ្នា​ដូចជា៖  

  • វិស័យ​សាធារណ (Public Sector)

សំដៅ​លើ​កម្រង​កម្មវិធី ឧបករណ៍ ឬ ផលិតផល​ដែល​អភិវឌ្ឍន៍​ឡើង ក្នុង​គោលបំណង​ផ្តល់​ប្រសិទ្ធភាព កាត់បន្ថយ​ពេលវេលា តម្លា​ភាព និង​មាន​តម្លៃ​ទាប​សម្រាប់​បម្រើ​វិស័យ​សាធារណៈ។   កម្មវិធី​អាច​ត្រូវ​អភិវឌ្ឍ​ដោយ​ស្ថាប័ន​ឯកជន​ ស្ថាប័នរដ្ឋ​សហគ្រាស​រដ្ឋ​ដែល​ផ្តល់​មូលនិធិ​ដោយ​រាជរដ្ឋាភិបាល ឬ​ជំនួយ​បរទេស​និង​អាច​ស្ថិត​ក្នុង​ដំណាក់កាល​សាកល្បង​នៅឡើយ។ កម្មវិធី​មិន​មាន​ភាព​ចាំបាច់​ត្រូវ​បាន​ប្រើប្រាស់​ពេញលេញ​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ស្ថាប័ន​រដ្ឋ​ណា​មួយ ​រួច​ហើយ។   កម្មវិធី​ដែល​ត្រូវ​បាន​អភិវឌ្ឍ​ហើយ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​សហគ្រាសរដ្ឋ​ឬ​ស្ថាប័នរដ្ឋ​សម្រាប់​គោលដៅ​រក​ប្រាក់​ចំណេញ​មិន​រាប់​បញ្ចូល​ក្នុង​ប្រភេទ​ពានរង្វាន់​នេះ​ទេ។  

  • វិស័យ​ឯកជន (Private Sector)

សំដៅ​លើ​កម្រង​កម្មវិធី ឧបករណ៍ ឬ ផលិតផល​ដែល​សម្រាប់​បម្រើ​សេចក្ដី​ត្រូវការ​របស់​វិស័យ​ឯកជន​រួមមាន​ដូចជា​កម្រង​កម្មវិធី​សម្រាប់​គ្រប់គ្រង​ឧស្សាហកម្ម, កម្រង​កម្មវិធី​សម្រាប់​គ្រប់គ្រង​ភស្តុភារ​តាម​អេឡិចត្រូនិក (e-Logistics), កម្រង​កម្មវិធី​សម្រាប់​ការ​គ្រប់គ្រង​ខ្សែ​សង្វាក់​ផលិតកម្ម, កម្រង​កម្មវិធី​ឧស្សាហកម្ម​ហិរញ្ញវត្ថុ ទំនាក់ទំនង សេវា​សុខាភិបាល​តាម​អេឡិចត្រូនិក ទេសចរ និង​បដិសណ្ឋាកិច្ច​ជាដើម។   ក្រុមហ៊ុន​ចុះ​បញ្ជី​ក្នុង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​មាន​ម្ចាស់​ភាគហ៊ុន​ក្នុង​ស្រុក ១០០%។ សម្រាប់​ក្រុមហ៊ុន​សហកម្មសិទ្ធិ​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រុមហ៊ុន​បរទេស​ម្ចាស់​ភាគហ៊ុន​ក្នុងស្រុក​ត្រូវ​មាន​ភាគហ៊ុន​យ៉ាងតិច ៥១%។  

  • ការ​រួម​ចំណែក​ទទួលខុស​ត្រូវក្នុងសង្គម (Corporate Social Responsibility)

សំដៅ​លើ​កម្រង​កម្មវិធី ឧបករណ៍ ឬ ផលិតផល​ដែល​អភិវឌ្ឍន៍​ឡើង​សម្រាប់​គាំទ្រ​សហគមន៍​របស់​ខ្លួន ក្នុង​គោលបំណង​លើក​កម្ពស់​គុណភាព​ជីវិត ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស ក្នុង​គោលបំណង​ជួយ​កាត់បន្ថយ​គម្លាត​ឌីជីថល។  

  • មាតិកា​ឌីជីថល (Digital Content)

  សំដៅ​លើ​កម្រង​កម្មវិធី ឧបករណ៍ ឬ ផលិតផល​ដែល​អភិវឌ្ឍន៍​ឡើង​សម្រាប់​ផ្តល់​នូវ​ការ​គ្រប់គ្រង​និង​គាំទ្រ​បច្ចេកទេស​ទៅ​ដល់​ព័ត៌មាន និង​ឧស្សាហកម្ម​កម្សាន្ត​ដូចជា ការ​ផ្សាយ​ទូរទស្សន៍ វិទ្យុ រោងភាពយន្ត តន្ត្រី ទស្សនាវដ្ដី កាសែត ព័ត៌មាន​លើ​អ៊ីនធឺណិត ហ្គេម​កម្សាន្ត។   ផលិតផល​នោះ​អាច​បង្កើត​ឡើង ជា​ទម្រង់​អត្ថបទ​សំឡេង រូបភាព​និង​វីដេអូ​ជាដើម។  

  • ការ​បង្កើត​​ធុរកិច្ច (Start-up Company)

  សំដៅ​លើ​កម្រង​កម្មវិធី ឧបករណ៍ ឬ ផលិតផល​ដែល​អភិវឌ្ឍន៍​ឡើង​ដោយ​ក្រុមហ៊ុន​ធុរកិច្ច​ បង្កើត​តិច​ជាង​រយៈពេល​៣ឆ្នាំ ពី​កាលបរិច្ឆេទ​ចុះ​ឈ្មោះ​ដាក់​ពាក្យ​ប្រកួតប្រជែង។​   ម្ចាស់​ភាគហ៊ុន​ធំ​ត្រូវតែ​ជា​អ្នក​ដែល​រក​ឃើញ ឬ​ជា​អ្នក​ផ្តួចផ្តើម​គំនិត​មុន​ដំបូង និង​មិនមែន​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​មេ​ណាមួយ។  

  • ការស្រាវជ្រាវ និង​ការអភិវឌ្ឍន៍​

  សំដៅ​លើ​កម្រង​កម្មវិធី ឧបករណ៍ ឬ ផលិតផល​ដែល​ទើប​តែ​ស្រាវជ្រាវ រកឃើញ​ចេញ​ពី​គំនិតថ្មី សម្រាប់​បម្រើ​តម្រូវការ​ទីផ្សារ​ចេញ​ពី​សាកលវិទ្យាល័យ ស្ថាប័ន​ស្រាវជ្រាវ​ ឬ​ក្រុមហ៊ុន​ដែល​រកឃើញ និង​បង្កើត​គំនិត​ថ្មីៗ។ កម្មវិធី​មិនទាន់​ប្រើប្រាស់​នៅឡើយ ហើយ​មិនទាន់​បាន​បញ្ចប់​រួចរាល់​សព្វ​គ្រប់ ប៉ុន្តែ​អាច​ធ្វើ​បង្ហាញ​ពី​មុខងារ​និង​ដំណើការ​របស់វា ព្រម​ទាំង​រក្សា​កម្មសិទ្ធិ​បញ្ញា​ជា​ម្ចាស់​របស់​អ្នក​ដែល​រក​ឃើញឬ​ជា​អ្នក​ផ្តួចផ្តើម​គំនិត​មុន​ដំបូង (ផ្ទាល់ខ្លួន ឬ​ក្រុមហ៊ុន)៕

អត្ថបទ៖ ប៊ុណ្ណារ៉ា