មានតែក្មេងទសវត្សរ៍ ៨០ និង ៩០ ធ្លាប់ប្រើប្រាស់ឆ្នាំងអ៊ុតក្បាលមាន់
- 2018-07-04 02:30:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានតែក្មេងទសវត្សរ៍ ៨០ និង ៩០ ធ្លាប់ប្រើប្រាស់ឆ្នាំងអ៊ុតក្បាលមាន់
ចន្លោះមិនឃើញ
ឆ្នាំងអ៊ុតក្បាលមាន់ គឺជាឆ្នាំងអ៊ុតមួយប្រភេទពេញនិយមនៅស្រុកខ្មែរអំឡុងទសវត្សរ៍ ៨០ និង ៩០។ ប៉ុន្តែឆ្នាំងអ៊ុតនេះមិនមែនកើតមាននៅអំឡុងឆ្នាំខាងលើនោះទេ គឺឆ្នាំងអ៊ុតក្បាលមាន់បានចាប់ផ្ដើមវត្តមាននៅអំឡុងសម័យអាណានិគមនិយមបារាំង ដែលបានមកគ្រប់គ្រងប្រទេសកម្ពុជាអស់រយៈពេល៩០ឆ្នាំ។
ក្រោយពីប្រទេសកម្ពុជាទាមទារឯករាជ្យបានពេញលេញនៅអំឡុងឆ្នាំ ១៩៥៣ បារាំងបានដកខ្លួនចេញ ហើយក៏បានបន្សល់នូវសម្ភារៈមួយចំនួន ក្នុងនោះ មានឆ្នាំងអ៊ុតក្បាលមាន់ ដែលបារាំងប្រើប្រាស់សម្រាប់អ៊ុតខោ-អាវ។ ឆ្នាំងអ៊ុតនេះបានបន្តវត្តមានរហូតមកដល់ទសវត្សរ៍ ៨០-៩០ ដែលពេញនិយមបំផុតនៅកម្ពុជា ប៉ុន្តែបច្ចុប្បន្នវត្តមានឆ្នាំងអ៊ុតបុរាណប្រភេទនេះស្ទើរបាត់ទៅហើយជំនួសមកវិញនូវឆ្នាំងអ៊ុតទំនើបនាសម័យកាលបច្ចេកវិទ្យា។
តើចំណុចពិសេសនៃឆ្នាំងអ៊ុតក្បាលមាន់នៅត្រង់ណា? ចម្លើយគឺនៅលើក្បាលមាន់តែម្ដង ព្រោះថាកាលពីជំនាន់នោះគេយកស្ពាន់បូរាណ ដែលគេអាចហៅបានថាជា (ស្ពាន់ត្រជាក់) មកស្លធ្វើជាក្បាលមាន់ ក្នុងគោលបំណងមិនចង់ឲ្យអ្នកប្រើប្រាស់ក្ដៅដៃ នៅពេលបើកដាក់ធ្យូងបន្ថែម។ ចំណុចមួយទៀតឆ្នាំងអ៊ុតនេះ នៅពេលដែលយើងប្រើប្រាស់គឺអ៊ុតខោ-អាវបានរៀបស្មើល្អ។
តើប្រិយមិត្តណាខ្លះធ្លាប់ប្រើប្រាស់ឆ្នាំងអ៊ុតក្បាលមាន់មួយនេះខ្លះ?