ឃើញរូបភាព​នេះ នឹកឃើញ​កាល​នៅ​ក្មេង មិន​ស្គាល់​ទុក្ខសោក​អី​នោះទេ

  • 2018-07-07 07:43:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​ទេ យកធាងធាងចេក​អូស​គ្នា​លេង? ក្មេងៗ​នៅ​ទសវត្ស​ ៨០ ជាពិសេស​ក្មេង​នៅ​តាម​ជនបទ​ភាគច្រើន​សុទ្ធតែ​ធ្លាប់​បាន​​លេង​ល្បែង​នេះ។ ចំណែក​ឯក្មេង​ទីក្រុង​មួយចំនួន​ គេ​ប្រើ​ក្ដា​បន្ទះ​ ខ្លះ​មាន​កង់ ខ្លះ​អត់ ហើយ​ក្មេង​អង្គុយ​លើ​នាំ​គ្នា​អូស​យ៉ាង​សប្បាយ​ហាក់​គ្មាន​ស្គាល់​ក្ដី​ទុក្ខកង្វល់​អ្វី​ឡើយ។ ទាំង​នេះ​គឺជា​និស្ស័យ​ក្មេង។

រូបភាព​នេះ ក្រុម​ការងារ Sabay បាន​ផ្ដិត​បាន​នៅ​ឯក្បែរ​វត្ត​មួយ​កន្លែង ស្ថិត​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ មនុស្ស​ពាក់​អាវ​ក្រហម ឯក្មេង​តូច​ពាក់​អាវ​ខៀវ ខោវខ្លី​ពណ៌ក្រហម បាន​យក​ធាងចេក ហើយ​ឲ្យ​ក្មេង​តូច​អង្គុយ​លើ រួច​ហើយ​​បុរស​វ័យ​ជំទង់​ខាង​លើ​បាន​អូស ដែល​ធ្វើ​ឲ្យ​ក្មេង​នោះ​មាន​អារម្មណ៍​សប្បាយ​រីករាយ។

ឯក្មេង​ឯទៀត នៅ​ក្បែរ​នោះ​ក៏​បាន​ទៅ​កាប់​ធៀងចេក​ មក​លេង​ដូចគ្នា​នេះ​ នៅ​មុខ​បរិវេណ​វត្ត​មួយ​ ដែល​មាន​ស្មៅ​តិចៗ ក្រោម​បរិយាកាស​ នៃ​អាកាសធាតុ​ស្រទុំ នាពេល​ល្ងាច ម៉ោង​ប្រមាណ​ជា ៤​រសៀល។

នៅពេល​កាម៉េរ៉ា​​ របស់​ក្រុម​ការងារ​តម្រង់​ទៅកាន់​ក្មេង​ប្រុស​តូច​កំពុង​អង្គុយ​លើ​​​ធាងចេក​ ដែល​បក​ចេញ​ពី​ដើម​អូសលេង​កម្សាន្ត​ ក្មេងតូច​នេះ បាន​ប្រើ​កែវភ្នែក​សំលឹង​មិន​ដាក់​ភ្នែក​មក​កាន់​ អ្នកថត។

តើប្រិយ​មិត្ត​ធ្លាប់​លេង​ទេ? មាន​អារម្មណ៍​ដូច​ម្ដេចដែរ ពេល​ឃើញ​សកម្មភាព​ទាំង​នេះ?

អត្ថបទ៖ ប៊ិន ប៊ុណ្ណា