៥ សន្លឹក​ជីវភាព​ស្រុកស្រែ​ចម្ការ ឃើញ​ហើយ​នឹង​ធ្វើ​ឲ្យ​អ្នក​នឹក​អតីតកាល

  • 2018-07-14 07:59:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទេសភាព​ដ៏​ស្រស់​ត្រកាល ជីវិត​ដ៏​ស្ងប់សុខ ភាព​ចេះ​ស្កប់ស្កល់ នៃ​ជីវភាព​ស្រុកស្រែ​ចម្ការ នឹង​ធ្វើ​ឲ្យ​អ្នក​​ដែល​ធុញ​ទ្រាន់​នឹង​ជីវភាព​ទីក្រុង​ប្រាថ្នា​ចង់​បាន។

អ្នក​ថត​រូបឈ្មោះ Visoot Uthairam វ័យ​៤០​ឆ្នាំ​ បាន​ផ្តិត​ទិដ្ឋភាព​កសិករ​​បាន​បង្រៀន​កូន​ប្រុស​របស់​ខ្លួន ឲ្យ​ចេះ​ឃ្វាល​ក្របី​ក្រៅ​ពី​ការងារ​សាលា​​រៀន។ ជា​ទិដ្ឋភាពជនបទ​ក្បែរ​ប្រជុំជន​នៅ Nong Khai ភាគឦសាន​ប្រទេស​ថៃ។

កសិករ និង កូន​ប្រុស​សម្រាក​ក្រោយ​ពី​ការងារស្រែចម្ការ​ ដែល​ទិដ្ឋភាព​នេះ​ប្រៀប​បាន​នឹង​រឿង Mowgli ដក​ស្រង់​ចេញ​ពី​រឿង Jungle Book។

​​​Visoot បាន​និយាយ​ថា "ការ​ធ្វើ​ស្រែ​ចម្ការ​គឺ​ជា​មុខ​របរ​ចម្បង​របស់​ប្រជាជន​ថៃ ហើយ​ទិដ្ឋភាព​ទាំង​នេះ​បាន​បង្ហាញ​ពី​របៀប​ដែល​ពួក​គេ​សម្រាក​លំហែ [បន្ទាប់​ពី​ការងារ​ស្រែ​ចម្ការ។ ជា​កសិករ​មិន​អាច​ធ្វើ​ឲ្យ​អ្នក​មាន​បាន​ឡើយ ប៉ុន្តែ​សម្រាប់​ខ្ញុំ​វា​ជា​ការងារ​ដ៏​មាន​តម្លៃ និង មាន​ន័យ​បំផុត​ក្នុង​ការ​ថត​រូប​ធ្វើ​ជា​ឯកសារ"។

ចង់​ដឹង​ថា​ ទិដ្ឋភាព​ទាំង​នោះ​នឹង​ទាញ​មនោសញ្ចេតនា​របស់​​លោក​អ្នក​បាន​ប៉ុណ្ណា សូម​ទស្សនា​រូប​ភាព​ទាំង​នេះ៖

ប្រភព៖ Caters News Agency   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី