អតីត​លេខ​១​ពិភពលោក Murray ធ្លាក់​ដល់​ចំណាត់​ថ្នាក់​​បាត​តារាង​៨៣៩

  • 2018-07-18 08:34:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វាយ​កូន​បាល់​អង់គ្លេស Andy Murray បាន​ធ្លាក់​ចំណាត់​ថ្នាក់​ជា​បន្ត​ដល់​បាត​​តារាង​លេខ​៨៣៩​ពិភពលោក ដោយ​សារ​បញ្ហា​របួស​រ៉ាំរ៉ៃ។

អតីត​បេក្ខភាព​លេខ​១​ពិភពលោក​បាន​​ធ្លាក់​៦៩០​លេខ​កាល​ពី​ដើម​សប្ដាហ៍ បន្ទាប់​ពី​ដក​ខ្លួន​ចេញ​ពី​កម្មវិធី Wimbledon។ កីឡាករ​វ័យ​៣១​ឆ្នាំ​បាន​​តស៊ូ​ព្យាបាល​ការ​វះកាត់​ត្រគាក​កាល​ពី​ខែ មករា បន្ទាប់​ផ្អាក​ប្រកួត​តាំង​ពី Wimbledon ឆ្នាំ​មុន។ តាំង​ពី​ពេល​នោះ​មក​គេ​លេង​បាន​តែ​៣​ប្រកួត​ប៉ុណ្ណោះ។

Murray អាច​នឹង​ត្រលប់​មក​ការ​ប្រកួត​វិញ​ក្នុង​កម្មវិធី Citi Open​ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ៣០ ខែ កក្កដា ឆ្នាំ ២០១៨​ខាង​មុខ។ គេ​ក៏​ប្រហែល​ជា​អាច​ចូល​លេង​នៅ US Open ដែល​​រៀបចំ​នៅ​ថ្ងៃ​ទី ២៧ ខែ សីហា ឆ្នាំ​ ២០១៨​ដែរ។ ចំណាត់​ថ្នាក់​របស់ Murray បច្ចុប្បន្ន​គឺ​ស្មើ​ជាមួយ​​កីឡាករ​ក្រៅ​ម៉ោង​​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។

តារាង​កីឡាករ​វាយ​កូន​បាល់​ពិភពលោក​ពេល​នេះ​ Rafael Nadal (អេស្ប៉ាញ) កំពុង​គ្រង់​តំណែង​លេខ​១ ខណៈ Roger Federer (ស្វីស) នៅ​លេខ​២ និង Alexander Zverv (អាល្លឺម៉ង់) លេខ​៣៕

​​​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី